Home Cambodgia Obsterics Forum Logo

ជំនួយដល់ការបេងើតកូនែបបធម្មជាតិ វÂធីស្រាÀស្តក្នុងការយកទារកេចញ

Snímek1.JPG 31.12 KB

Snímek2.JPG 33.38 KB

obrazek.png 323.34 KB
Operative vaginal birth,  extraction

= ជួយជាកម្លាំង ឬ ជាការជំនួសកម្លាំងរុញចេញរបស់ម្តាយ 

Snímek4.JPG 39.19 KB

Snímek5.JPG 29.19 KB

ការបង្អុលបង្ហាញពីការបញ្ចប់ជំនួយដល់ការសម្រាលកូន (OVB)៖
 

  • ពីខាងម្តាយ៖
    • ការហូរឈាមពេលសម្រាល
    • សកម្មភាពស្បូនខ្សោយ
    • សភាពជំងឺ​របស់​ម្តាយ​ធ្វើអាចអោយបង្កើនសម្ពាធនៅក្នុង ពោះ​បាន
  • ពីខាងគភ៌៖
    • ការគំរាមកំហែងពីកង្វះអុកស៊ីសែនរបស់ទារកក្នុងដំណាក់កាលទី II នៃការសម្រាលកូន
  • ពីភាគីទាំងពីរ

ការបង្អុលបង្ហាញដែលញឹកញាប់ជាងគេ៖ 


  • ការពន្យារពេលដំណាក់កាលទី II. នៃការសម្រាល
  • មិនអាចបសង្កាត់ទៅលើពោះបាន
  • ការគំរាមកំហែងពីកង្វះអុកស៊ីសែនរបស់ទារកក្នុងដំណាក់កាលទី II នៃការសម្រាលកូន  

លក្ខខណ្ឌក្នុងការប្រើប្រាស់ OVB៖ 


  • គភ៌នៅមានជីវិត
  • អាងត្រគាកទូលាយ (មិនបានបញ្ហាចំពោះទារកក្នុងការធ្លាក់ចូលអាងត្រគាក)
  • ផ្លូវសម្រាលទន់មានភាពទំនេរ
  • ការបែកធ្លាយនៃថងទឹកភ្លោះ
  • បើកសន្ទះទប់មិនអោយកូនធ្លាក់ (ធំល្មមសំរាប់អាចអោយក្បាលទារកចេញបាន) 
  • ក្បាលត្រូវដាំចុះក្រោមធ្លាក់មកនៅតាមទទឹងនៃត្រគាក 

ជម្រើសនៃឧបករណ៍ជំនួយ (ការបូម ឬការគាប) អាស្រ័យលបទពិសោធន៍ និងជំនាញរបស់អ្នកធ្វើ



លក្ខខណ្ឌក្នុងការប្រើ
គឺដូចគ្នាចំពោះឧបករណ៏ទាំងពីរ៖ 

  • ការបើកពេញទំហឹងនៃស្បូន
  • ការកន្រ្តាក់ស្បូនធម្មតា 
  • ក្បាលដាំចុះក្រោម 
  • ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនៃទីតាំងក្បាល
  • ការដាច់ធ្លាយនៃថងទឹកភ្លោះ
  • ប្លោកនោមទទេរ
    Snímek10.JPG 34.60 KB

Snímek11.JPG 36.38 KB

Snímek12.JPG 29.94 KB

Snímek13.JPG 28.89 KB

Snímek14.JPG 31.01 KB

ការហាមមិនអោយអនុវត្តការទាញចេញនៃគភ៌ 


  1. ក្បាលទារកមិនធ្លាក់ចុះក្នុងអាងត្រគាក
  2. មិនដឹងច្បាស់ពីទីតាំងនៃក្បាលទារក
  3. ទារកកើតមិនគ្រប់ខែ ឧទាហរណ៍ < 34 សប្តាហ៍
  4. ភាពមិនប្រក្រតីនៃការកំណកឈាមរបស់ទារក (ដូចជា​ hemophilia ជាដើម)
  5. មិនដឹងពីស្ថានភាពនៃការពុកឆ្អឹងរបស់គភ៌ (ដូចជា osteogenesis imperfecta) 

ផលវិបាកដែលអាចកើតមាននៃជំនួយក្នុងការសម្រាលកូន តាមបៀបធម្មជាតិ 


ចំពោះម្តាយ

  • ការប្រើដង្កៀបនាំអោយមានការដាច់ប៉េរីណេ កម្រិត III. និង IV. 6ដងលើសពីការសម្រាលកូន បែបធម្មជាតិ។
  • ការបូមយកកូនចេញនាំអោយមានការដាច់ប៉េរីណេ កម្រិត III. និង IV. 2ដងលើស ការសម្រាលកូនបែបធម្មជាតិ
  • ជំនួយដោយប្រើដង្កៀបមានហានិភ័យដល់របួសសាច់ដុំខ្ជិបទ្វារធំខ្ពស់ជាងការបូម
  • ការជ្រាបទឹកនោមបន្ទាប់ពីរយៈពេលមួយឆ្នាំគឺស្រ្តីដែលបានធ្វើ OVB ដូចគ្នាទៅនឹងស្រ្តីដែលវះយកកូនចេញនៅដំណាក់កាលទី II. នៃការសម្រាល។
  • មុខងារអាងត្រគាកនិងផ្លូវភេទបន្ទាប់ពីរយៈពេលមួយឆ្នាំក្រោយពេលសម្រាលគឺមិនខុសពីស្រ្តីដែលបានវះ យកកូនចេញ
  • បើមិនមានរបួសសាច់ដុំខ្ជិបទ្វារធំទេកំរិតនៃ anal incontinence​ ក្រោយរយៈពេល 5-10ឆ្នាំគឺប្រហាក់ប្រហែលទៅនឹងស្រ្តីដែលសម្រាលកូនតាមបែបធម្មជាតិ។ 

ផលវិបាកដែលអាចកើតមាននៃជំនួយក្នុងការសម្រាលកូន
តាមបៀបធម្មជាតិ


ចំពោះគភ៌

  • ការហូរឈាមក្នុងខួរក្បាលត្រូវបានកើនឡើងនៅក្នុង OVB ប៉ុន្តែហានិភ័យដាច់ខាតគឺទាប។
  • អត្រានៃការហូរឈាមក្នុងខួរក្បាល និងជំងឺខួរក្បាលទារកគឺដូចគ្នាទៅនឹងទារកដែលពីការវះកាត់ ក្នុងដំណាក់កាលទី II.​ នៃការសម្រាល
  • ចំពោះការសម្រាលកូនដោយការបូម មានការកើត Cephalohematoma ការដាច់រលាត់នៃស្បែកក្បាលរបស់ទារក, ការហូរឈាមចូលក្នុងretina subgaleal hematoma subgaleal និងការហូរឈាមក្នុងខួរក្បាល ញឹកញាប់ជាង
  • ចំពោះការសម្រាលកូនដោយមានជំនួយពីដង្កៀប ការដាច់រលាត់លើផ្ទៃមុខ ការខ្វិននៃសរសៃប្រសាទមុខ និងសំណឹកនៃកញ្ចក់ភ្នែក អាចកើតមានឡើងញឹកញាប់
  • លទ្ធផលនៃការលូតលាស់ខាងសតិអារម្មណ៍ក្នុងរយៈពេលវែងគឺស្រដៀងទៅនឹងទារកកើតចេញពីការសម្រាលបែបធម្មជាតិ។ 

ជំនួយក្នុងការសម្រាលកូនដោយការបូម VEX


ឧបករណ៍អូសនិងទាញ
ដើម្បីសំរួលដល់ការសម្រាល។                                                         

មានម៉ូដែលផ្សេងៗជាច្រើនដែលមានលក្ខណៈរួម៖ 

  • ពែងបូមធ្វើពីដែក ផ្លាស្ទិច ឬស៊ីលីកុន ដែលត្រូវតែសម្លាប់មេរោគរៀងរាល់ពេលមុនប្រើជាថ្មី
  • ការតភ្ជាប់ទៅប្រព័ន្ធបូមដែលគ្រប់គ្រងដោយរង្វាស់សម្ពាធ។ ម៉ាស៊ីនបូមត្រូវបានផលិត ដោយស្នប់សប់ដោយដៃឬដោយអគ្គិសនី
  • ដៃកាន់សំរាប់ធ្វើការទាញទារកចេញ

Snímek19.JPG 14.61 KB

ប្រភេទឧបករណ៍សំរាប់បូម


ក្នុងការអនុវត្តជាក់ស្តែងត្រូវបានប្រើឧបករណ៍សំរាប់បូមប្រភេទរឹងជាច្រើន (ធ្វើពីដែក ឬ ប្លាស្ទិច)  និង ឧបករណ៍ សំរាប់បូមទន់ (ស៊ីលីកុន ប្លាស្ទិច ឬ ជ័រកៅស៊ូ) 

ឧបករណ៍សម្រាប់បូមប្រភេទរឹងគឺផ្តល់ភាពជោគជ័យខ្ពស់ជាងប្រភេទទន់ (9 % ធៀបនឹង 17 %),                                                    ការរងរបួសដល់ផ្នែកក្បាលកើតឡើងញឹកញាប់ជាង (41 % ធៀបនឹង 30 %) a cefalohematom (14 % ធៀបនឹង 8 %)

អត្ថប្រយោជន៍ដែលមិនអាចប្រកែកបាននៃការបូមគឺ៖

  • បច្ចេកទេសក្នុងការប្រើមានលក្ខណៈងាយស្រួល
  • ដោយហេតុនេះ ការបង្រៀនដល់គ្រូពេទ្យថ្មីៗគឺលឿនជាងធម្មតា

ការកែលម្អបច្ចេកទេសរបស់វាបានរួមចំណែកដ៏សំខាន់ដល់ការប្រើប្រាស់ញឹកញាប់នៃ ឧបករណ៍បូមនេះ។


obrazek.png 166.07 KB

Snímek23.JPG 27.58 KB

Snímek24.JPG 20.38 KB

Snímek25.JPG 30.76 KB


VEX 


ការបង្អុលបង្ហាញក្នុងការប្រើ៖ 

  • ការបរាជ័យក្នុងការសម្រាលដោយសារតែការប្រឹងប្រែងបមិនគ្រប់គ្រាន់ ឬគ្មានប្រសិទ្ធភាព ទោះបីជាមានការកន្ត្រាក់ស្បូនល្អក៏ដោយ (ប្រើoxytocin បើចាំបាច់)
  • មានការរំខានដល់គភ៌អំឡុងពេលសម្រាលកូន
  • ប៉េរីណេ មិនអាចលាតបើកបានគ្រប់គ្រាន់ (មានជំនួយពី episiotomy) 
  • ការលំបាកក្នុងការទាញទារកចេញក្នុងពេលវះកាត់c-section (បើអាចគួរប្រើ Vacca Reusable OmniCup®-type vacuum extractor with built-in pump) 

ការហាមប្រើ

  • ទីតាំងគភ៌ក្នុងអាងត្រគាក៖​ ក្បាលឡើងលើ ទីតាំងក្បាលបែរទៅចំហៀង មុខដាំចុះក្រោម ឬ ចង្ការនិងក្បាលងើយឡើងលើ brow positio
  • ទារកកើតមុនខែ (< 34 សប្តាហ៍): ឆ្អឹងរលាក្បាលទន់ពេក
  • ក្បាលមិនដាំចុះក្រោម
  • មាត់ស្បូនមិនបើកពេញទំហឹង 

បច្ចេកទេស 

  • ដាក់ស្ត្រីអោយដេកខាងខ្នង​ លើកជង្គង់(បត់) និងភ្លៅញែកដាច់ពីគ្នា
  • លាងសម្អាតប៉េរីណេ ទ្វារមាសជាមួយ 10% povidone iodine 
  • ធ្វើអោយ​ប្លោកនោមទទេរ (បញ្ចូល​បំពង់សុងនោមsterile)
  • រៀបចំផ្នែកឧបករណ៍sterile (ពែង) ប្រើស្រោមដៃsterile
  • ដាក់ពែងចូលក្នុងទ្វារមាសនិងដាក់វាទៅលើក្បាលទារក ជិតទៅនឹងបង្ហើយ ខាងក្រោយ ដាក់ពែងទៅជិតបង្ហើយខាងមុខចំពោះទីតាំង occiput anterior presentations
  • ដោយដៃម្ខាងកាន់ពែងនោះ ប្រើម្រាមដៃមួយរបស់ដៃម្ខាងទៀតដើម្បីបង្វិលពែង ដើម្បីប្រាកដថាគ្មានជាលិកាទ្វារមាស ឬមាត់ស្បូនជាប់នៅក្រោមវា។ ពេលដែលចាប់ផ្តើមបូមអាចធ្វើអោយដាច់ទ្វារមាសឬមាត់ស្បូនប្រសិនបើបូម ប៉ះជាលិកាទាំងនោះ (អាចបណ្តាលអោយមានការហូរឈាមច្រើន) 

obrazek.png 38.68 KB

VEX 


បច្ចេកទេស  


  • បើចាំបាច់ ត្រូវមានជំនួយការភ្ជាប់ពែងទៅនឹងប្រព័ន្ធបូម
  • កាន់ពែងទៅក្បាលទារកដោយដៃម្ខាង 
  • បូមដើម្បីឈានដល់សម្ពាធអវិជ្ជមាន។ ពិនិត្យរកជាលិកាទ្វារមាស ឬមាត់ស្បូនមុនពេល ចាប់ផ្តើម ទាញ។ អង្គុយលើការកៅអីសំរាប់ដាក់ជើង ឬ លុតជង្គង់ ដើម្បីងាយស្រួលក្នុងការទាញនិងជួយ អោយយើងមានលំនឹង។ ការទាញដែលត្រូវបានអនុវត្តដោយដៃសកម្មរបស់យើងដែលគួរតែកែងទៅនឹងប្លង់ នៃពែង
  • ការទាញគួរត្រូវបានអនុវត្តស្របគ្នាជាមួយនឹងការកន្ត្រាក់ស្បូន និងការខំប្រឹងរុញរបស់ម្តាយដែរ ម្តាយគួរតែបន្តក្នុងការធ្វើ។ បញ្ឈប់ការទាញ ពេលដែលការកន្ត្រាក់ស្បូនឈប់។ ទិសដៅនៃការទាញប្រែប្រួលទៅតាមការវិវត្តរបស់ក្បាល៖ ដំបូងចុះក្រោម បន្ទាប់មកផ្ដេក បន្ទាប់មកបញ្ឈរកាន់តែខ្លាំងទៅៗ។
    obrazek.png 105.32 KB

VEX 




បច្ចេកទេស

  • ប្រសិនបើពែងត្រូវបានដាក់មិនត្រឹមត្រូវ ឬការទាញលឿនពេក នោះពែងអាចដាច់ចេញបាន។ ប្រសិនបើវាកើតឡើង សូមអនុវត្តវាម្តងទៀត (ប៉ុន្តែមិនលើសពី 3 ដង)
  • នៅពេលដែលដៃអាចចាប់ចង្ការបស់ទារក បិទការបូមនិងបន្តការសម្រាលបែបធម្មជាតិ

ខណៈពេលដែល episiotomy មិនមែនជាទម្លាប់ដែលធ្វើ វាអាចមានប្រយោជន៍ ជាពិសេសប្រសិនបើ ប៉េរីណេមានភាពធន់ទ្រាំខ្លាំងពេក។ 

ចំណាំ៖ នៅពេលដែលមានការហើមក្បាលទារកគួរអោយកត់សំគាល់ ការប្រើការបូមគឺ គ្មានប្រសិទ្ធភាព ចាំបាច់គួរប្រើដង្កៀប។  

មិនត្រូវបូមអោយលើសពី 20 នាទី៖ ការជ្រើសយកវិធីនេះគឺប្រហែលជាមិនត្រឹមត្រូវ ហើយវាមានហានិភ័យនៃការរលាកស្បែកក្បាលទារក។ ការឆ្លងទន្លេគួរតែរួចក្នុងរយៈពេលតិចជាង 15 នាទី។ 

មិនត្រូវព្យាយាមលើសពី 3 ដង ក្នុងការទាញយកទារកបើគ្មានការវិវត្ត (ត្រគាកម្តាយអាចតូចពេក ក្នុងការសម្រាល)។

ក្នុងករណីបរាជ័យចាប់ផ្តើមការវះកាត់ c-section។


បង្កៀប forceps

ការប្រើដង្កៀប តម្រូវឱ្យមានជំនាញច្បាស់លាស់ ហើយគួរតែត្រូវបានប្រើដោយអ្នកសម្រាលដែលបាន ទទួលការបណ្តុះបណ្តាលតែប៉ុណ្ណោះ។ដង្កៀបអាចប្រើបានទោះបីមិនបានការជួយរុញពីម្តាយ។ 
ដង្កៀបអាចប្រើបានក្នុងករណីមិនអាចប្រើការបូមបាន នៅពេលដែលទីតាំងរបស់គភ៌មិនសម ស្រប​ mentum anterior face presentation។

ដង្កៀប 


ការចង្អុលបង្ហាញអោយប្រើ

  • ដូចគ្នាទៅនឹងការបូម 
  • ការដាំក្បាលឡើងលើដែលធ្វើអោយពិបាកក្នុងការបូមក្បាលទារកចេញ

ការហាមមិនអោយប្រើ 


  • Transverse lie ឬ brow presentation 
  • ក្បាលមិនព្រមធ្លាក់ចុះក្នុងអាងត្រគាក
  • មាត់ស្បូនមិនបើកពេញទំហឹង
    Snímek36.JPG 34.11 KB

អស់ពេលជាច្រើនសតវត្សមកហើយ ដែលការប្រើប្រាស់ដង្កៀប ត្រូវបានចាត់ទុក ចំណុចកំពូលនៃសិល្បៈសម្ភព។
មានមនុស្សភាគច្រើនដែលបានហៅឧបករណ៍នេះថាជាឧបករណ៍សំរាប់ „ស្តេច“ ចាប់តាំងពីការបង្កើតរបស់វាមក វាបានជួយដោះស្រាយសូម្បីតែករណីសម្ភព ដ៏ស្មុគស្មាញបំផុតក៏ដោយ។
Pařízek A. Forceps delivery--an outdated obstetric technique?
Česká Gynekol. 2010 Oct;75(5):408-16.


Snímek38.JPG 23.72 KB

Snímek39.JPG 37.05 KB

Snímek40.JPG 31.05 KB


លក្ខខណ្ឌក្នុងការប្រើប្រាស់ OVB៖ 


  • គភ៌នៅមានជីវិត
  • អាងត្រគាកទូលាយ (មិនបានបញ្ហាចំពោះទារកក្នុងការធ្លាក់ចូលអាងត្រគាក)
  • ផ្លូវសម្រាលទន់មានភាពទំនេរ
  • ការបែកធ្លាយនៃថងទឹកភ្លោះ
  • បើកសន្ទះទប់មិនអោយកូនធ្លាក់ (ធំល្មមសំរាប់អាចអោយក្បាលទារកចេញបាន)
  • ក្បាលត្រូវដាំចុះក្រោមធ្លាក់មកនៅតាមទទឹងនៃត្រគាក

Snímek42.JPG 36.15 KB


ការថយចុះនេះមិនមែនដោយសារតែថយចំនួនទារកដែលត្រូវការជំនួយនោះទេ​តែដោយសារមាន ការកើនឡើងនៃចំនួននៃការវះកាត់ c-section ដែលបានធ្វើឡើងទោះបីជាមាត់ស្បូនរួញខ្លី ភ្នាស់ស្បូនបើកខ្លាំង ក្បាលទារកធ្លាក់ចុះមកក្នុងអាងត្រគាកក៏ដោយ។
MARTIN JA, HAMILTON BE, SUTTON PD, VENTURA SJ, MENACKER F, KIRMEYER S.                                                            Births: Final Data for 2004. Natl Vital Stat Rep, 2006 Sep 29; 55(1): 1–101.

នៅឆ្នាំ 2006 មហាវិទ្យាល័យសម្ភពអាមេរិចនិងរោគស្ត្រីនៅលើ „ទិដ្ឋភាពទូទៅនៃជំនាញវិជ្ជាជីវៈ“  (ការស្ទង់មតិលើការទទួលខុសត្រូវវិជ្ជាជីវៈ)  បាននិយាយថា  37,1 % នៃការវះកាត់ c-section​ត្រូវបានធ្វើឡើង ទោះជាមាត់ស្បូនរួញខ្លី ភ្នាស់ស្បូនបើកខ្លាំងក៏ដោយ។
CHERVENAK J.,Overview of Professional Liability. Clinics in Perinatology, 2007 Jun; 34(2): 227–232.



ការបង្កើតកូនដោយដង្កៀប (partus per forcipem)

សព្វថ្ងៃនេះ ចាត់ទុកថាជានីតិវិធីសម្ភពដែលហួសសម័យ និងលែងប្រើហើយ។
ការបង្កើតកូនដោយដង្កៀប មិនអាចប្រៀបធៀបបាន ទៅនឹងការវះកាត់ c-section ទេ។
ប្រតិបត្តិការសម្ភពទាំងពីរនេះមាន
លក្ខណៈខុសគ្នា – ការប្រើប្រាស់គឺអាស្រ័យលើការចង្អុលបង្ហាញនិងលក្ខខណ្ឌផ្សេងៗ។
 

ប្រភេទផ្សេងៗនៃដង្កៀបសំរាប់ការសម្រាល

មានប្រភេទនៃដង្កៀបសម្រាលកូនជាច្រើន ប៉ុន្តែលក្ខណៈរួមគឺមានស្លាបពីរ សំរាប់ចាប់​ ដែលចែកចេញជា 4 ផ្នែក ស្លាបព្រា ក សោរ និង កន្លែងសំរាប់កាន់។                                                                                                  យើងមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីប្រៀបធៀបប្រភេទផ្សេងៗនៃដង្កៀបឡើយការជ្រើសរើស សំរាប់ប្រើគឺធ្វើឡើងតាមតែអារម្មណ៍របស់យើងតែប៉ុណ្ណោះ។
ជម្រើសនៃ ដង្កៀប អាស្រ័យលើវេជ្ជបណ្ឌិត / សម្ភព (បទពិសោធន៍របស់គាត់)

Snímek46.JPG 24.71 KB

Snímek47.JPG 18.08 KB

Snímek48.JPG 26.40 KB


ដង្កៀបសំរាប់សម្រាលអាស្រ័យនឹងប្លង់ត្រគាក៖  


  • ខ្លី (ក្បាលទារកធ្លាក់មកដល់ខាងក្រោមនៃអាងត្រគាក exitus pelvis)
  • មធ្យម (ក្បាលទារកស្ថិតនៅ angustia pelvis​ ឬ amplitudo pelvis)
  • វែង (ក្បាលទារកស្ថិតនៅ aditus pelvis)

ដង្កៀបវែងបច្ចុប្បន្ននេះត្រូវបានគេឈប់ប្រើ ដោយមានការជំនួសដោយការវះកាត់ c-section។ 


ជម្រើសនៃ ដង្កៀប អាស្រ័យលើវេជ្ជបណ្ឌិត / សម្ភព 

ដង្កៀបធម្មតា 

ដង្កៀបនេះមានស្លាបកោងសំរាប់ក្បាលទារកនិងត្រគាកម្តាយ។                                                                              ត្រូវបានណែនាំអោយប្រើបើមិនពេលសម្រាលមិនត្រូវការបង្វិលក្បាលរបស់ទារកទេ។

ប្រភេទមួយក្នុងចំណោមប្រភេទផ្សេងៗគឺ៖ Simpson​ forceps

ដង្កៀបបង្វិល

ដង្កៀបនមានស្លាបកោងសំរាប់ក្បាលទារកប៉ុន្តែមិនមានស្លាបកោងសំរាប់ត្រគាកម្តាយ។

ប្រភេទមួយក្នុងចំណោមប្រភេទផ្សេងៗគឺ៖  Kielland forceps

ដង្កៀបសំរាប់បង្កើតកូនដែលដាំក្បាលឡើងលើ

ត្រូវបានណែនាំអោយប្រើសំរាប់ជួយខណៈពេលដែលក្បាលរបស់ដាំឡើងលើធ្លាក់ដល់អាង ត្រគាកខាងក្រោម exitus pelvis។ប្រភេទមួយក្នុងចំណោមប្រភេទផ្សេងៗគឺ៖  Piper​​ forceps

Snímek51.JPG 24.88 KB


Snímek52.JPG 20.02 KB

សាធារណរដ្ឋ​ឆែក
អស់រយៈពេលពេញមួយទសវត្សរ៍មកហើយដែលនិន្នាការមិនផ្លាស់ប្តូរ អត្រាជំនួយដល់ការសម្រាលបែបធម្មជាតិ OVB​ គឺទាបបំផុតគឺប្រហែលជា 2 - 3 %
obrazek.png 63.47 KB

ការផ្លាស់ប្តូរនិន្នាការក្នុងជំនួយទាំងពីរប្រភេទដល់ការ សម្រាលបែបធម្មជាតិ។                                 

នៅលើមាត្រដ្ឋានជាសាកល ការប្រើប្រាស់ដង្កៀបដែលដំបូងមានភាពលេចធ្លោ ត្រូវបានធ្លាក់ចុះ ហើយជំនួយដោយការបូមផ្ទុយទៅវិញមានការកើនឡើង។                                                     

ការប្លាស់ប្តូរ ពីការប្រើប្រាស់ដង្កៀបមកការបូមចាប់ផ្តើមឡើងនៅប្រទេស ស្កង់ឌីណាវ (ជាពិសេសនៅ Sweden និង Denmark)  នៅទស្សវត្សរ៍ទី 70. សតវត្សរ៍មិន (ស្ទើរតែជំនួសទាំងស្រុង)។                     

Snímek56.JPG 21.32 KB

     
UNKNOWN 33.72 KB

តម្រូវការជាមូលដ្ឋានសម្រាប់ការប្រើប្រាស់ដោយសុវត្ថិភាពនៃ ដង្កៀប គឺជាជម្រើសត្រឹមត្រូវ របស់ពួកគេសម្រាប់ការសម្រាល កូនដ៏ជាក់លាក់ណាមួយ។

ពេទ្យសម្ភព/ប្រតិបត្តិករនីមួយៗគួរតែប្រើតែប្រភេទណា

ដែលពួកគាត់បានរៀននិងស្ទាត់ជំនាញក្នុងការប្រើតែប៉ុណ្ណោះ។

ដង្កៀបសំរាប់សម្រាលមិនមែនជាឧបករណ៍គ្រោះថ្នាក់ទេ។

មានតែប្រតិបត្តិករដែលមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ទេ ដែលបង្ករអោយមានគ្រោះថ្នាក់។

នៅពេលអនាគត ភាគរយច្រើនដែលអាចកើតឡើងក្នុងការរក ឃើញថ្មីនៃដង្កៀបប្រកបដោយបច្ចេកទេសខ្ពស់ជាងមុនដែលជួយយើងដោះ ស្រាយបញ្ហាមិនមានសមាមាត្ររវាងក្បាលទារកទៅ នឹងអាងត្រគាករបស់ម្តាយបាន។

Snímek60.JPG 18.41 KB