- 37. – 42. សប្តាហ៍នៃការពពោះ
- ការពពោះទារកតែ 1 នាក់
- ទីតាំងក្បាលដាំចុះក្រោម
- មិនមានការធ្លាយទឹកភ្លោះ ឬ មានការហូរទឹកភ្លោះថ្លាៗ តែមិនយូរជាង 24 ម៉ោង
- មុខងារសំខាន់ៗនៃជីវិតរបស់មាតាគឺមានភាពប្រក្រតី
- ប្រកង់បេះដូងរបស់គភ៌គឺមានភាពប្រក្រតី
- ម្តាយដែលមិនដែលឆ្លងកាត់ការវះកាត់ក្នុងស្បូន និង មិនដែលបង្កើតកូនដោយវះC-section
គោលការណ៍នៃការវិនិច្ឆ័យអំពីស្ថានភាព របស់ស្រ្តីពេលដែលមកដល់បន្ទប់សម្រាល•ការសួរនាំពីប្រវត្តិវិជ្ជសាស្រ្ត
- ការវាយតម្លៃពីមុខងារសំខាន់ៗនៃជីវិត
- TKសម្ពាធឈាម, Pជីពចរ, TT សីតុណ្ហភាព
- ប្រភេទនៃការកន្រ្តាក់នៃស្បូន
- ការតាមដានគភ៌
- ការពិនិត្យពីខាងក្រៅ
- ការពិនិត្យពីខាងក្នុង
- ទឹកភ្លោះ
- ការហូរឈាម
1. ការធ្វើប្រវត្តិវិជ្ជសាស្រ្ត
- តើម្តាយបានទទួលការថែទាំមុនពេលសម្រាលឬអត់?
- ភាពធ្លាប់មានផ្ទៃពោះ / ចំនួនកូនដែលមាន
- កាលបរិច្ឆេទនៃថ្ងៃទី 1 ដែលស្រ្តីបានបាត់រដូវ -> គណនាថ្ងៃគ្រប់ខែ
- (ថ្ងៃទី 1.នៃការបាត់រដូវ + 7 ថ្ងៃ – 3 ខែ)
- ការរាប់អាយុគភ៌ gestational age (ដោយប្រើតារាងមូល កម្មវិធីទូរស័ព្ទ ប្រតិទិន)
- អវត្តមាននៃការវះកាត់ក្នុងស្បូន និង ការវះយកកូនចេញ C- section
- ភាពស្មុគស្មាញដែលបានកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះមុនៗ
- ជំងឺរុាំរៃរបស់ម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ
2. លក្ខណៈពិសេសនៃការកន្ត្រាក់នៃស្បូន
- ប្រភេទ (អ្នកនាំសារ ការកន្ត្រាក់ដែលរួមផ្សំជាមួយការបើកនៃស្បូន)
- ប្រេកង់ (ទៀងទាត់ x មិនទៀងទាត់)
- កំរិតនៃការកន្រ្តាក់
- រយៈពេលនៃការកន្រ្តាក់
3. ការតាមដានគភ៌•ជួយអោយយើងដឹងពីភាពមិនប្រក្រតីនៃគភ៌ទាន់ពេល
- ចលនារបស់គភ៌ – (ការកំរើកច្រើន ការកំរើកតិច ឬ ភាពមិនកំរើកនៃគភ៌)
- ចង្វាក់បេះដូងគភ៌ – ការស្តាប់សំលេង (stetoscope, doppler fetal monitor), cardiotocograp
លក្ខណៈប្រក្រតីនៃ CTG:
- ប្រេកង់គោល 100-160 t/min
- Variability 5-25 t/min
- Acceleration ចាប់ពី 2 ឡើងទៅ
- មិនមាន deceleration
- ចលនានៃគភ៌ +
4. ការពិនិត្យពីខាងក្រៅ
- ការវាយតម្លៃផ្ទៃពោះមាតាតាមរយៈការមើលដោយភ្នែកផ្ទាល់ – ស្នាម សង្វារ ប្រហោងផ្ចិត
- វាស់កំពស់នៃ fundus uteri
- ការលៀនចេញ presentatio និង ការដេក positioនៃគភ៌
- ការធ្លាក់ចុះនៃគភ៌ទៅក្នុងអាងត្រគាក
- ចំនួនគភ៌
5. ការពិនិត្យពីខាងក្នុង
- ការរកឃើញការរួញខ្លីនៃកស្បូននិងភ្នាស់ស្បូនចាប់ផ្តើមបើក
- ប្រដាប់ភេទពីខាងក្រៅមិនមានភាពមិនប្រក្រតី - ការហើមរីកធំនិងរួញនៃសរសៃ varicose, herpes genitalis
- ទីតាំងក្បាលដាំចុះក្រោម
- មិនមានការធ្លាយទឹកភ្លោះ ឬ មានការហូរទឹកភ្លោះថ្លាៗ តែមិនយូរជាង 24 ម៉ោង
- ការលៀនចេញនៃគភ៌មានលក្ខណៈ centric, synclitic និង indifferent
6. ទឹកភ្លោះ
- ពណ៌ – ថ្លា រាងស្រអាប់បន្តិច ស្រអាប់ខ្លាំង
- ចំណុះ – ការថយចុះ oligohydramnion, ចំំណុះធម្មតា euhydramnion, ការកើនឡើង polyhydramnion
- មិនមានការបែកធ្លាយ / មានការធ្លាយចេញនៃទឹកភ្លោះ
7. ការហូរឈាម - លក្ខណៈពិសេសនៃការហូរឈាម - ឈាមស្រស់ / ឈាមពណ៌ក្រម៉ៅ
- ចំណុះ – ការប៉ាន់ស្មានពីការបាត់បង់ឈាម
- ប្រភពនៃការហូរឈាម
X
- ការហូរឈាមដោយសារការវិវឌ្ឍន៍នៃការរួញខ្លីនៃកស្បូននិងភ្នាស់ស្បូនចាប់ផ្តើមបើក
វគ្គមិនទាន់ច្បាស់លាស់ឬ វគ្គច្បាស់លាស់/សកម្មនៃការឆ្លងទន្លេ?¨
វគ្គមិនទាន់ច្បាស់លាស់ latent phase៖
- ស្រ្តីមិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់សំរាប់ឈានដល់វគ្គច្បាស់លាស់ active phase
- មិនមានការធ្លាយនៃទឹកភ្លោះ
- ការរួញខ្លីនៃកស្បូននិងភ្នាស់ស្បូនចាប់ផ្តើមបើកនៅតិច
- ការកន្រ្តាក់ជាលក្ខណៈនាំសារ ឬ ការកន្រ្តាក់មិនទៀងទាត់
- ការងូតទឹក ត្រាំទឹក និង ពេលវេលា
វគ្គមិនទាន់ច្បាស់លាស់ឬ វគ្គច្បាស់លាស់/សកម្មនៃការឆ្លងទន្លេ?
វគ្គសកម្មនៃការឆ្លងទន្លេ active phase:
- ស្រ្តីមានការកន្រ្តាក់ទៀងទាត់ព្រមទាំងមានការបើកនៃស្បូន
- ការរួញខ្លីនៃកស្បូននិងភ្នាស់ស្បូនចាប់ផ្តើមបើកកាន់តែខ្លាំង
វគ្គសកម្មនៃការឆ្លងទន្លេ
ដំណាក់កាលទី I. នៃការសម្រាល=ការចាប់ផ្តើមកើនឡើងនៃសកម្មភាពនៃការកន្រ្តាក់ជាទៀងទាត់នៃស្បូនជាមួយនិងការ បើកនៃស្បូន -> ភ្នាស់នៃកស្បូនបើក/បាត់ (10 cm)
- ការរៀបចំសំរាប់ការសម្រាល
- ការងូតទឹក ការសុលសំអាតទ្វារធំ
- មិនត្រូវបង្ខំដល់ការពន្លឿនការឆ្លងទន្លេដោយប្រើ oxytocin ឬ ថ្នាំជួយបំបែកភ្នាស់នៃគភ៌ ប្រសិនបើសភាពម្តាយនិងគភ៌ល្អ និង អាចឈានទៅកាន់ការសម្រាលដោយខ្លួនឯងបាន
ដំណាក់កាលទី I. នៃការសម្រាល
- ការតាមដានស្រ្តីនិងគភ៌
- សម្ពាធឈាម ជីពចរ កម្តៅ ស្រ្តីរៀងរាល់ 2 ម៉ោងម្តង
- តាមដាន CTG នៃគភ៌ / ស្តាប់សំលេងបេះដូងគភ៌រៀងរាល់ 15 នាទីម្តង
- កាពិនិត្យទ្វារមាស – រៀងរាល់ 2 ម៉ោងម្តង ការរំកិលនៃគភ៌ទៅកាន់អាងត្រគាក
- ការកន្ត្រាក់នៃស្បូន
- ទឹកភ្លោះ
- ការហូរឈាម
- ចលនារបស់គភ៌
- ការបញ្ចេញចោលនៃប្លោកនោម
- សារធាតុរាវ
- ទីតាំងរបស់ម្តាយ
ដំណាក់កាលទី II. នៃការសម្រាល
ភ្នាស់នៃកស្បូន – 10 cm (ស្រ្តីរអូរពីការចុកនៅត្រង់ទ្វារធំ) -> ការឆ្លងទន្លេ
- ត្រូវបង្រៀនស្រ្តីពេលណា និង ត្រូវប្រឹងយ៉ាងម៉េច (ភ្នាស់នៃកស្បូនបើក ក្បាលទារកវិល ក្បាលទារកធ្លាក់ចុះគ្រប់គ្រាន់ចូលក្នុងអាងត្រគាក)
- ការជ្រើសរើសទីតាំងសំរាប់សម្រាល
- ឆ្មបគួរតែលាងនិងសំលាប់មេរោគដៃ ពាក់ម៉ាស់ ស្រោមដៃ និង វ៉ែនតា ឬ ខែល (ការពារការឆ្លងមេរោគផ្សេងៗ)
- ត្រូវផ្តល់ដល់មាតានូវភាពឯកជន ទីកន្លែងស្អាតប្រកបដោយអនាម័យ និង កំដៅគ្រប់គ្រាន់
ដំណាក់កាលទី II. នៃការសម្រាល
ការតាមដានស្រ្តីនិងគភ៌៖
- ការតាមដានចង្វាក់បេះដូងគភ៌ក្រោយពេលកន្រ្តាក់នៃស្បូនម្តងៗ ឬ តាមដាន CTG អោយបានទៀងទាត់
- យកចិត្តទុកដាក់ពីការបញ្ចេញចោលនៃប្លោកនោម
- បង្រៀនមាតាអំពីការដកដង្ហើមនិងការប្រឹង
ដំណាក់កាលទី III. នៃការសម្រាល=ការសម្រាលកូន -> ការសម្រាលសុក
ម្តាយ
- តាមដានសម្ពាធឈាម ជីពចរ និង កម្តៅ
- អោយថ្នាំ uterotonic ដើម្បីបង្ការការហូរឈាម
- ការសម្រាលនៃសុក – វិធីសាស្រ្ត សញ្ញានៃការធ្លាក់ចុះនៃសុក
- ការបាត់បង់ឈាមជាធម្មតា – 500 ml
ទារក
- សំងួតទារកនិងរក្សាទារកទុកនៅកន្លែង មានកំដៅក្តៅគ្រប់គ្រាន់
- តាមដានការដកដង្ហើម ពណ៌សម្បុរ សភាពសាច់ដុំ ចង្វាក់បេះដូង (Apgar score)
- ទុកអោយមានការបង្ហូរឈាមអោយអស់រវាង ទារកនិងសុក (1-3 min)
- ការកាត់ទងផ្ចិត -> កាច់ផ្តាច់ទារកពីម្តាយ
- skin-to-skin នៅលើពោះម្តាយ (ពាក់មួក គ្របភួយ)
- ប្រសិនបើទារកមិនដកដង្ហើមទេ ឬ ស្រី្តជាម្តាយធ្លាក់ឈាមខ្លាំង ត្រូវហៅគ្រូពេទ្យមកជួយ ហើយការកាត់ទងផ្ចិតត្រូវធ្វើឡើងភ្លាមៗដោយមិន បង្អង់យូរ
ដំណាក់កាលក្រោយការសម្រាលរួច=រយៈពេល 2 ម៉ោងក្រោយការសម្រាលរួច យើងត្រូវតាមដានម្តាយអោយបានដិតដល់
- ជាធម្មតាស្បូនស្រ្តីក្រោយពេលសម្រាលកូនរួចគួរតែរួមតូចមកវិញ និង មានការធ្លាក់ឈាមតិចបំផុត
- ជីពចរ 60-110/min និង សម្ពាធឈាម 90-139/60-89 mmHg ទារកគួរតែមានពណ៌ផ្កាឈូក សាច់ដុំល្អ និង ចង្វាក់បេះដូងល្អ
- រៀងរាល់ 30 min ម្តង៖
- មាតា - ការរួមតូចនៃស្បូន សម្ពាធឈាម ការហូរឈាម និង កម្តៅក្នុងខ្លួន
- ទារក - ការដកដង្ហើម ពណ៌សម្បុរ ជីពចរ និង កម្តៅក្នុងខ្លួន
- ការដាក់ទារកទៅជិតដោះអ្នកម្តាយ
- ការសំអាតខ្លួន និង ការសំរាក