2017 - ការកែសម្រួលអំពីនិយមន័យនៃ PPH
- ការបាត់បងឈាម > 500 ml ការសម្រាលកូនបែបធម្មជាតិ
ឬ
- ការបាត់បងឈាម >1000 ml ការសម្រាលកូនដោយវះកាត់
ឬ
- ការប្រែប្រួលនៃមុខងារសំខាន់ៗសំរាប់ជីវិត
- ប្រកង់បេះដូង >15 % ≥110 ដង / នាទី,
- សម្ពាធឈាម ≤ 85/45 mmHg,
- saturation < 95%
ភាពសាមញ្ញគឺជាកម្លាំងដ៏រឹងមាំ… សភាពប្រថុចញុចនិងភាព គំរាមកំហែងដល់ជីវិត
ការហូរឈាមម្តុំពេលសម្រាល – និយមន័យ នៅសាធារណរដ្ឋឆែក
យោងតាមទំហំនៃការបាត់បង់ឈាម៖
- ការបាត់បង់ឈាមតិច(មិនសូវធ្ងន់ធ្ងរ) (500– 1 000 ml)
- ការបាត់បង់ឈាមច្រើន(ធ្ងន់ធ្ងរ) (>1000 ml)
- ការហូរឈាមម្តុំពេលសំរាលដែលអាចគំរាមកំហែងដល់អាយុជីវិត (LTPPH) (> 1 500 ml)
(ការបាត់បង់ឈាមទាំងឡាយណាដែលទាក់ទងនឹងរោគសញ្ញាគ្លីនីក និង/ឬ មន្ទីរពិសោន៏របស់កង្វះលំហូរនៃឈាមរបស់ជាលិកា)
វិធីសាស្រ្តក្នុងការបញ្ឈប់ការហូរឈាម = ការរួមផ្សំនៃកត្តាពីរ
ការបញ្ឈប់ការហូរឈាមដោយកម្លាំង
- ការរួមតូច នៃសាច់ដុំស្បូន → ការសង្កត់ = រនាំងបិទប្រព័ន្ធសរសៃឈាមនៃស្បូន
ការបញ្ឈប់ការហូរឈាមដោយកំណកឈាម
ការគួបផ្សះ
- decidual/tissue factors
- ថ្នាំទប់ស្កាត់ភាពសកម្មនៃ plasminogen ប្រភេទទី 1
- systemic coagulation factors (កត្តាដែលរត់ក្នុងឈាមដើម្បីបញ្ឈប់ការហូរឈាម trombocytes…)
ការមានជំងឺភាគច្រើននៃ PPH = ការបាត់បង់នៃវិធីសាស្រ្តមួយឬទាំងពីរក្នុង ការបញ្ឈប់ឈាម។
ការមានជំងឺដែលកើតពីកត្តាផ្សេងៗទៀតនៃ PPH គឺការបាត់បង់សរសៃឈាមដែលល្អ (ការរបួស)។
LTPPH DIC
95% 5%
កត្តាដែលគ្រោះថ្នាក់
និងមូលហេតុដ៏ជាក់លាក់ដែល បណ្តាលអោយកើត
កត្តាហានិភ័យ និងមូលហេតុនៃ PPH
ការសិក្សា (690 000 ករណី) កត្តាទាំង4ដែលនាំអោយមានគ្រោះថ្នាក់ដែលផ្សាភ្ជាប់ជាមួយនឹងភាគរយខ្ពស់ក្នុង
ការទាយដឹងពីតម្រូវការយ៉ាងច្រើនពីការបញ្ចូលឈាម (n = 406) នៅពេលសម្រាលនៅមន្ទីរពេទ្យ។
Mhyre JM, Shilkrut A, Kuklina EV, et al. Massive blood transfusion during hospitalization for delivery in New York State, 1998-2007. Obstet Gynecol 2013; 122:1288.
- សុកមិនប្រក្រតី (pl. accreta nebo previa) (1,6 /10 000 ករណី, OR 18,5, 95% CI 14,7-23,3)
- ការដាច់រលាត់សុក (1,0 / 10 000 ករណី, OR 14,6, 95% CI 11,2-19,0)
- ជំងឺបំរុងក្រឡាភ្លើងធ្ងន់ធ្ងរ (0,8 / 10 000 ករណី, OR 10,4, 95% CI 7,7–14,2)
- ការស្លាប់នៃគភ៌ក្នុងផ្ទៃ (0,7 / 10 000 ករណី, OR 5,5, 95% CI 3,9–7,8)
ការព្យាករណ៍តាមរយៈប្រវត្តិវេជ្ជសាស្ត្រផ្ទាល់ខ្លួនឬគ្រួសារដែលធ្លាប់កើត PPHពីមុន ការធាត់ខ្លាំង ការធ្លាប់មានកូនច្រើនដង ជនជាតិអាស៊ីឬ Hispania ការសម្រាលកូនលឿនខ្លាំង (តិចជាងពីរម៉ោង) ការរីកធំខ្លាំងនៃស្បូន(ឧទាហរណ៍ពពោះគភ៌ចំនួនច្រើន ទឹកភ្លោះច្រើន ក្រូម៉ូសូមច្រើន) ការឆ្លងមេរោគក្នុងទឹកភ្លោះ ការបញ្ច្រាស់នៃស្បូន ដុំស្បូន Couvelaire uterus bleeding diathesis តពូជ និង ដែលទទួលបាន ( ដូចជា embolism កើតពីទឹកភ្លោះ ការដាច់រលាតសុក ការឆ្លងរោគទៅក្នុងឈាម ការស្លាប់នៃគភ៌) ជំនួយបច្ចេកទេសក្នុងការបន្តពូជ ការខ្វះឈាម និង ការប្រើប្រាស់ថ្នាំមួយចំនួន៖ ថ្នាំជួយអោយសាច់ដុំស្បូនសំរាក ថ្នាំបង្ការការកកឈាម។ ការប្រើថ្នាំផ្លូវចិត្ត ជាពិសេសគឺ SSRI, „selective serotonin reuptake inhibitors និង SNRI, „serotonin and noradrenaline reuptake inhibitors“ - ការខ្វះឈាម
វិធានការក្នុងការបង្ការ
ការណែនាំ
ណែនាំអោយប្រើថ្នាំព្យាបាលការខ្វះឈាមតាំងពីមុនពេលសម្រាល។
អោយស្រ្តីមានផ្ទៃពោះផឹកថ្នាំដែលមានជាតិដែក ប្រសិនបើកំរិត hemoglobin ធ្លាក់ចុះនៅ
ត្រីមាសទី I. ក្រោម 110g/l ឬ ក្រោម 105g/l នៅក្នុងសប្តាហ៍ទី 28. នៃការពពោះ។
ការណែនាំ
យើងស្នើរអោយពិចារណាអំពីថ្នាំចាក់ដែលមានជាតិដែក ចំពោះស្រ្តីមានផ្ទៃពោះដែលមានកើត sideropenic anemiaនៅពេលដែលថ្នាំលេបមានជាតិដែកគ្មានប្រសិទ្ធភាព។
វិធានការបង្ការ
ការណែនាំ
ស្ត្រីដែលមានកត្តាហានិភ័យសម្រាប់ LTPPH គួរតែសម្រាលកូននៅក្នុងមន្ទីរពេទ្យដែលមានបុគ្គលិកត្រឹមត្រូវ និងបំពាក់ដោយសម្ភារៈគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា LTPPH ។
ការណែនាំ
ស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការកើត LTPPH (សុកមិនប្រក្រតី) យើងសូមណែនាំអោយរៀបចំ
ទុកជាមុននូវគំរោងក្នុងការថែទាំអ្នកជំងឺដោយមានការចូលរួមពីក្រុមពហុជំនាញ។
មូលហេតុ
ការបាត់បង់ឈាមច្រើនពេក
ការហូរឈាមកពេលសម្រាលកូន
- មុនពេលសម្រាល
- ពេលសម្រាល
- ក្រោយពេលសម្រាល
មូលហេតុចំបងនៃ PPH
Uterine Tone
ការថយចុះ/បាត់បង់ភាពតឹងនៃស្បូន80%
Reale SC, Easter SR, Xu X, et al., Trends in Postpartum Hemorrhage in the United States From 2010 to 2014., Anesth Analg 2020; 130:e119.
Trauma
Trauma ដែលទាក់ទងនឹងការហូរឈាម =ការដាច់រលាត់នៃជាលិកា (រួមទាំងការដាច់រលាត់ស្បូន)
ឬ
ការវះពេលវះកាត់
ការដាច់រលាត់មាត់ស្បូននិងទ្វារមាស បណ្តាលមកពី
- គភ៌ – ការធ្លាក់ចុះនៃគភ៌មកកាន់ផ្លូវសម្រាល
- ជំនួយ – អន្តរាគមន៍ក្នុងពេលសម្រាលកូន
ការដាច់រលាត់
- ដែលមើលឃើញច្បាស់
- ដែលលាក់កំបាំង (ការជាំឈាមនៃ vulva paracolpium retroperitonea)
Thrombin - កំណកឈាម
- ប្រហែល 1 ក្នុង 500 ករណីនៃការសម្រាលនៅសហរដ្ឋអាមេរិច
- < 7 % ករណី PPH (ការដាច់ធ្លាក់សុក embolism មកពីទឹកភ្លោះ)
Reale SC, Easter SR, Xu X, et al. Trends in Postpartum Hemorrhage in the United States From 2010 to 2014. Anesth Analg 2020; 130:e119
Coagulopathy ដែលកើតពីកំណើត
- von Willebrand disease = ហានិភ័យខ្ពស់នៃ PPH
- កំរិត von Willebrand factor ក្នុងពេលពពោះ ↑ ក្រោយសម្រាលរួច ↓↓↓
Coagulopathy ដែលកើតភ្លាមៗ
- embolism ដែលកើតពីទឹកភ្លោះ
- ការដាច់ធ្លាក់នៃសុក
- ជំងឺបំរុងក្រឡាភ្លើងធ្ងន់ធ្ងរ
- HELLP syndrom (hemolysis ការកើនឡើងនៃអង់ស៊ីមថ្លើម trombocytes ទាប)
មូលហេតុនៃ PPH
Disorders of uterine Tonus 70 – 80%
- ការថយចុះ/បាត់បង់ភាពតឹងនៃស្បូន
Birth Trauma 10 – 15%
- ការដាច់រលាត់មាត់ស្បូន ទ្វារមាស ប៉េរីណេ
- ស្នាមជាំឈាមនៅត្រគាក
- ការដាច់រលាត់ស្បូន ភាពស្មុគស្មាញអំឡុង
- ពេលវះកាត់
- ការបញ្ច្រាស់នៃស្បូន
Patology of Tissue 1 – 5%
- placenta adherens, placenta accreta
Coagulopathy (Trombin) 1 – 5%
- DIC early (embolism កើតមកពីទឹកភ្លោះ ការដាច់ចេញ!!!)
ការវាយតម្លៃពីភាពធ្ងន់ធ្ងរនៃការបាត់បង់ឈាម
ជីពចរ
BP (សម្ពាធឈាមចុះខ្សោយ)
…ស្រ្តីមានផ្ទៃពោះត្រូវការពេលយូរដើម្បីសំរបខ្លួន (hemodynamic) តែឈប់សំរបខ្លួនវិញលឿន…
ទៅមើលពី(pato)physiology
កំណត់សម្គាល់គ្លីនីក៖
ជាធម្មតាក្នុងអំឡុងពេលពពោះស្រ្តីមានឈាមច្រើនជាងមុននៅចុងបញ្ចប់នៃការពពោះស្រ្តីអាច មានឈាមកើនឡើងដល់ 40 % លើសចំណុះធម្មតា។
រោគសញ្ញាដំបូងនៃការបាត់បង់ឈាម hemorrhagic shock ក្នុងពេលមានផ្ទៃពោះ មិនសូវមើលឃើញប៉ុន្មានទេ។
ប្រសិនបើការបាត់បង់ឈាមមិនលើសពី 1000 ml ប្រព័ន្ធសម្ពាធឈាម និង ប្រកង់បេះដូង របស់ស្រ្តីមានផ្ទៃពោះ/ស្រ្តីសម្រាលកូន/ស្រ្តីក្រោយសម្រាលកូនភ្លាមៗ គឺនៅតែមានតំលៃដូចធម្មតា។
ការដឹងពីសភាពនៃការបាត់បង់ឈាម ទាន់ពេលនិងច្បាស់លាស់
មូលហេតុនៃការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំស្រ្តី ដែលមាន PPH
- ការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ
- ចាប់ផ្តើមការព្យាបាលយឺតដោយស្មានមិនដល់ ថាការបាត់បង់ឈាមគឺធ្ងន់ធ្ងរ
- ការរៀបចំផលិតផលឈាមនិង coagulation factors យឺតពេល
- កង្វះខាតនៃពិធីការក្នុងការគ្រប់គ្រង
- កង្វះខាត ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់បុគ្គលិក
- ទំនាក់ទំនងមិនបានល្អ រវាងក្រុមគ្រូពេទ្យពហុជំនាញ
- កង្វះខាងក្នុងការគ្រប់គ្រងនិងការចាប់ផ្តើមការព្យាបាលយឺតពេល
ការកាត់បន្ថយការស្លាប់និងជំងឺរបស់មាតា
ការសន្និដ្ឋាន PPHទាន់ពេល
- ការរកមូលហេតុដែលបង្កអោយហូរឈាម ទាន់ពេល និងត្រឹមត្រូវ
- អន្តរាគមន៍រហ័ស/ការព្យាបាល PPH
ការដឹងពីសភាពនៃការបាត់បង់ឈាម ទាន់ពេលនិងច្បាស់លាស់
នាទីដែលមិនអាចជំនួសបាន - ឆ្មប
ការគ្រប់គ្រង LTPPH – ដែលមានសុពលភាព !!!
- អោយបានលឿន វិធានការ antishock
- អោយបានលឿន ចាប់ផ្តើមការវះកាត់
- អោយបានលឿន ចាប់ផ្តើមការ
ព្យាបាលអោយបានដឹតដល់ = ការផ្លាស់ប្តូរ blood factors
ពេលវេលាពិតប្រាកដ
- ពេលវេលានៃការយកសំណាក
- ពេលវេលាចំបាច់ក្នុងការបញ្ចូនសំណាកទៅ មន្ទីរពិសោធន៍
- ដំណើរការរៀបចំសម្ភារៈ
- លទ្ធផលដែលទទួលបាន…..???
45 នាទី
យើងសូមណែនាំអោយតាមដានកំណកឈាមនិងចាប់ផ្តើម
វិធានការកែតម្រូវកំណកឈាមអោយបានលឿន បន្ទាប់ពី មានការសន្និដ្ឋានអំពីសភាពនៃ LTPPH។
ដើម្បីកំណត់ពីប្រភេទ coagulation disease ចំពោះ LTPPH យើងសូមណែនាំអោយប្រើ viscoelastometric testing
(TEG, ROTEM) ប្រសិនបើអាច។
ឆ្មប
- រៀបចំម៉ាស់សំរាប់បញ្ចូល O2 អោយបានភ្លាមៗ
- ដោតការុឺទែរទុកអោយហើយ
- ដោតបំពង់សុងនោមជាប្រចាំទុកអោយហើយ
គ្រូពេទ្យ
ប្រវត្តិពេទ្យ - ប្រាប់ទៅដល់គ្រូពេទ្យតាមរយៈឆ្មប
- សួរសំនួរដែលទាក់ទងនឹងការសង្ស័យនៃមូលហេតុនៃការហូរឈាម
- សួរសំនួរដែលទាក់ទងនឹងការប៉ាន់ស្មានចំណះឈាមដែលបានបាត់បង់
តាមដាន BP, P, saturation
BP ថយចុះ និង ប្រកង់បេះដូងកើនឡើង
ការស្វែងរកប្រភពនៃការហូរឈាម៖
- ការពិនិត្យដោយប្រើឧបករណ៍ speculum ឆ្លុះនៅក្នុងស្បូន
- ការពិនិត្យដោយប្រើដៃទាំងពីរស្ទាប
- ការពិនិត្យ ultrasound
ការសន្និដ្ឋានផ្សេងៗទៀត៖
- ចុះខ្សោយ/បាត់បង់ភាពតឹងនៃសាច់ដុំស្បូន
- ការនៅសល់សុក
- ការនៅសល់ផ្នែកខ្លះនៃសុក
- ការដាច់រលាត់/របើកស្បូន
- ស្បូនបញ្ច្រាស់
- របួសនៃផ្លូវសម្រាល
- DIC (PLT, APTT, PT, fibrinogen, D-dimery, antitrombin)
- ជំងឺចំបងដែលបណ្តាលអោយមានការហូរឈាម
វេជ្ជបណ្ឌិតពិនិត្យនីតិវិធីដែលគួរធ្វើ៖
- ការវាយតម្លៃ និងកំណត់មុខងារសំខាន់ៗដែលជាមូលដ្ឋាននៃការរស់រាន្តមានជីវិត
- ចាប់ផ្តើមតាមដានមុខងារសំខាន់ៗនៃជីវិត
- ចាប់ផ្តើមបញ្ចូលអុកស៊ីសែន
- ពិនិត្យរកសរសៃដើម្បីបញ្ចូលថ្នាំ
- ចាប់ផ្តើមបញ្ចូលជាតិទឹកដែលបានបាត់់បង់
- ចាក់ថ្នាំតាមសរសៃដើម្បីបង្កើនការកន្ទ្រាក់នៃស្បូន
ការណែនាំពីជំហានដំបូងនៃការពិនិត្យតាមរយៈមន្ទីរពិសោធន៍ ៖
- ការរាប់គ្រាប់ឈាម
- ការពិនិត្យជាបឋមនៃកំណកឈាម (aPTT, PT)
- ការកំណត់កម្រិតនៃ Fibrinogen
- ការពិនិត្យមុនពេលបញ្ចូលឈាម (ប្រភេទឈាម ការពិនិត្យរកមើលភាពមិនប្រក្រតីនៃអង្គបដិប្រាណ antibody ចំពោះគ្រាប់ឈាមក្រហម ការធ្វើតេស្តរកឆបគ្នា)
- តេស្តឈាមចង់ដឹងពីកំណកជាមួយ trombin
តម្រូវការបឋមសម្រាប់ការបញ្ចូលឈាម ៖
- ប្លាស្មា (ជាដំបូងត្រូវមានប្លាស្មាយ៉ាងហោចណាស់ 4 កំប្លោក ដែលអាចប្រើបាន)
- ឈាមក្រហម (ជាដំបូងត្រូវមានឈាមក្រហមយ៉ាងហោចណាស់ 4 កំប្លោក ដែលអាចប្រើបាន)
ចុះខ្សោយ/បាត់ភាពតឹងនៃសាច់ដុំស្បូន
ជំហានទី 1
- ម៉ាស្សាស្បូន
- ប្រើសារធាតុបង្កើនការកន្ទ្រាក់នៃស្បូន
- oxytocin, ល្អជាងនេះគួរប្រើ carbetocin
- methylergometrin
- prostaglandiny
- ការពិនិត្យមាត់ស្បូនដោយប្រើដៃ ឬ ឧបករណ៍
បើនៅតែមិនបានជោគជ័យ- ជំហានទី 2
- កាយសំអាតកំណកឈាមពីក្នុងស្បូន
- ប្រើសារធាតុបង្កើនការកន្ទ្រាក់នៃស្បូន
- ប្រើបំពង់សប់ Bakri ដែលភ្ជាប់ជាមួយបាឡុងនៅខាងចុង (ជាចុងក្រោយប្រើសំឡីញាត់ចូលក្នុងស្បូន)
បើនៅតែមិនបានជោគជ័យ- ជំហានទី 3
- ចាប់ផ្តើមធ្វើការវះកាត់ (ការយកសរសៃចេញពីស្បូនបន្តិចម្តងៗ)
- ការចងសរសៃឈាម aa. uterina a aa. ovarica
- ការដេរខ្ជិបនិងរឹតស្បូនដើម្បីបញ្ឈប់ឈាម B–Lynch suture
- ការចងសរសៃឈាម aa. iliaca interna
- ការប្រើបំពង់បញ្ចូលទៅក្នុង aa. uterinae ដើម្បីបិទការហូរឈាមនៃសរសៃនេះ (យើងអាចធ្វើទៅបានបើមានជំនួយពីការថត វិទ្យុសាស្រ្ត)
- ពិចារណាពីការឈានទៅដល់ការបញ្ចូល សារធាតុដែលគេហៅកាត់ថា rFVII (NovoSeven®)
ការគាំទ្រដល់កំណកឈាម
គោលការណ៍ទូទៅ
វិធីសាស្ត្រជាមូលដ្ឋានក្នុងការស្តារឡើងវិញនៃសកម្មភាពក្នុងការបញ្ឈប់ការហូរឈាមរបស់ សារពាង្គកាយនិងការជួយដល់កំណកឈាម៖
- ការកែតម្រូវការថយកំដៅដោយអស់ពីសម្ថភាព
- ការកែតម្រូវបរិមាណនៃ acidosisដោយអស់ពីសមត្ថភាព
- ការកែតម្រូវ hypocalcemia
- ការកែតម្រូវតម្លៃផ្សេងៗទៀតក្នុងប្រព័ន្ធនៃការបញ្ឈប់ការហូរឈាម
- fibrinogen
- tranexamic acid
ការធានា/ការគ្រប់គ្រងសារធាតុដែលចូលទៅក្នុងចរន្តឈាម (ណែនាំអោយដោតការុឺទែរពីរដែលមានទំហំធំ)
ចាប់ផ្តើម/បន្តការបំពេញជាតិទឹកទៅក្នុងសារពាង្គកាយ (crystalloids និង/ឬ colloids)
- Crytalloids ល្បាយមានតុល្យភាពដែលគេនិយមប្រើជាងគេ ជាធម្មតាកំរិតក្នុងការប្រើគឺប្រហែល 2000 ml
- Colloids ជាទូទៅក្នុងការប្រើគឺ 500-1000 ml
ថ្នាំនិងកំរិតប្រើប្រាស់របស់វា
- Oxytocin (Oxytocin®)
ការចាប់ផ្តើមការព្យាបាល ៖ ប្រើ 10 IU ចាក់ចូលតាមសរសៃឈាម និងការបញ្ចូលសេរ៉ូមដោយប្រើ 20-40 IU លាយក្នុងសេរ៉ូមចំណុះ 1000 ml ល្បឿន 60 តំណក់/នាទី បន្ទាប់មក លាយ 20 IU ទៅក្នុងសេរ៉ូមចំណុះ 1000 mlល្បឿន 60 តំណក់/នាទី រហូតដល់បាត់ការហូរឈាម។
- Carbetocin (Duratocin®)
សំរាប់ ជំនួសការបញ្ចូលសេរ៉ូមដោយប្រើ oxytocin ប្រើចំនួន 100 µg ចាក់បញ្ជូលតាមសរសៃឈាម (រយៈពេលនៃការចាក់គឺ 1 នាទី)
- Methylergometrine
ការចាប់ផ្តើមការព្យាបាល ៖ ប្រើ 0,2 mg ចាក់តាមសាច់ដុំ ឬ ចាក់តាមសរសៃយឺតៗ បន្ទាប់មកចាក់ជាបន្តបន្ទាប់ចំនួន 0,2 mg នៃ Methylergometrine តាមសាច់ដុំរៀងរាល់15នាទីម្តង ឬក៏ ចាក់ 0,2 mg តាមសាច់ដុំ ឬ ចាក់តាមសរសៃយឺតៗរៀងរាល់4ម៉ោងម្តង មិនត្រូវប្រើថ្នាំនេះលើសពី 1 mg
(5 ដូស នៃ 0,2 mg)
- Tranexamic acid (Exacyl®)
ដូសដំបូងដែលត្រូវប្រើគឺ 1 g ចាក់ចូលក្នុងសរសៃក្នុងរយៈពេល 10 នាទី បន្ទាប់មកអាចចាក់តាមសរសៃ 1 g ទៀតក្រោយពេល 8 ម៉ោង។ ដូសដែលត្រូវប្រើអាចគណនាបានតាមរូបមន្ត 20-25 mg/គីឡូ។
- Fibrinogen
Fibrinogen គឺបានណែនាំអោយចាក់តាមសរសៃនៅពេលមានការហូរឈាមកំឡុងពេលសំរាលស្របពេលដែល កំរិតកំហាប់របស់វាធ្លាក់ចុះក្រោម 2 g/l។ ការព្យាបាលជាមួយ fibrinogen ត្រូវបានគេណែនាំអោយចាក់ តាមសរសៃឈាមចំនួន 3-4 g។
- Prostaglandiny F2α
ប្រើ Prostagladins នៅពេលដែលឈាមនៅតែបន្តធ្លាក់បន្ទាប់ពីបានប្រើថ្នាំ oxytocin carbetocin និង ergometrin។
- Dinoprostum (Enzaprost F®)
លាយ 5 mg នៃថ្នាំនេះជាមួយសេរ៉ូម 500 ml ល្បឿននៃការបញ្ចូលសេរ៉ូម ៖ 5ml/នាទី (=300 ml/ម៉ោង) មិនត្រូវប្រើថ្នាំនេះលើសពី 20 mg បើប្រើហើយនៅតែគ្មានប្រសិទ្ធភាពចាប់ផ្តើមប្រើ carboprost (Prostin 15M®)។
- Carboprostum (Prostin 15M®)
ការចាប់ផ្តើមការព្យាបាល ៖ ចាក់ 0,25 mg នៃថ្នាំនេះតាមសាច់ដុំស្បូន បន្ទាប់មកអាចចាក់វាតាមតំរូវការ គឺ 0,25 mg តាមសាច់ដុំរៀងរាល់ 15 នាទីម្តង មិនត្រូវប្រើអោយលើសពី 2 mg (8 ដូសនៃ 0,25 mg)ឡើយ។
Erytrocytes
- តម្លៃ hemoglobinតាមការណែនាំដែលចង់បានគឺយ៉ាងតិច 70 g/l (កាលណាអ្នកជំងឺស្លេកខ្លាំងគឺអាចកាត់បន្ថយឥទ្ធិពលនៃការជួយការបញ្ឈប់ការហូរឈាម)
- សមាមាត្រចំនួន electrocytesនិង plasma ដែលបានណែនាំគឺពី 1 : 1 ដល់ 1,5 : 1
ប្លាកែត Plasma
- មានការណែនាំអោយបញ្ចូល plasma ពេលដែលមានសញ្ញាបង្ហាញពីការហូរឈាមនិងការពន្យា PT និង/ឬ aPTT រហូតដល់ 1,5 ដងនៃតម្លៃធម្មតា ឬ ច្រើនជាងនេះ។
- ការណែនាំអំពីចំណុះអប្បបរមាសំរាប់ការប្រើដំបូងនៃប្លាកែតពេល LTPPH គឺ15-20 ml/kg
Trombocytes
- មានការណែនាំអោយបន្ថែម trombocytes ចំពោះ LTPPH នៅពេលដែលចំនួន trombocytes ធ្លាក់ចុះក្រោម70 x 109/l
មុខងារនៃអន្តរាគមវិទ្យុសកម្ម
គ្រប់សភាពទាំងអស់នៃ LTPPH ដោយសារការថយចុះ ឬ ការបាត់បង់ភាពតឹងនៃសាច់ដុំស្បូន នៅពេលដែលមានការ បរាជ័យពីការជួយតាមរយៈការវះកាត់ (មិនអាចធ្វើការវះកាត់ បាន) យើងណែនាំអោយប្រើវិទ្យុសកម្ម (embolism នៃសរសៃ អាក់ទែរដែលបានជ្រើសរើស) ប្រសិនជាយើងមានជំរើស អាចធ្វើបាន។
អត្រារោគសាស្រ្តនិងអត្រាមរណៈ
អត្រាមរណៈនៃ PPH ប្រហៃល 2 % (មានភាពខុសគ្នាខ្លាំងនៅលើពិភពលោក)
- 0,6 % ចក្រភពអង់គ្លេស
- 20 % ផ្នែកខ្លះនៃទ្វីបអាព្រិច
ការបញ្ចូលឈាម Women Trial (ការសិក្សាលើស្រ្តីប្រហែល 20 000)
- 54 % នៃការបញ្ចុលឈាម ការឆ្លងរោគពេលបញ្ចូលឈាម ឈាមក្រហមដែលមានរូបរាងមិនប្រក្រតី អាឡែស៊ី និង alloimmunisation
ការកាត់ស្បូន (Women Trial)
- 3,5 % នៃស្រ្តីដែលបានកាត់ស្បូនក្រោយពីសម្រាល ដោយសារ PPH
- នៅ USA 2014 មានស្រ្តី 2,1 % បានកាត់ស្បូនចេញដោយសារ PPH (atonie 60 %)
- សាធារណរដ្ឋឆែក
Tromboembolismus (Women Trial)
- 0,3 % នៃស្រ្តីមាន PPH ដោយសារ tromboembolism ដែលកើតឡើងរយៈពេល42 ថ្ងៃក្រោយការសម្រាលរួច
អស្ថេរភាពនៃHemodynamic និងការឈប់ដំណើរការនៃ សរីរាង្គ (Women Trial)
- 4 % តម្រងនោម បេះដូង និង ថ្លើម ឈប់ដំណើរការ
Sheehan’s syndrom
- Hypopituitarismus កម្រកើតក្រោយពេលសម្រាលរួច ប៉ុន្តែអាចគំរាមកំហែងដល់អាយុជីវិតបាន
រោគសញ្ញានៃផ្នែកពោះ
- ដំណើរការមិនប្រក្រតីនៃសរីរាង្គក្នុងពោះ (បណ្តាលមកពី ការឡ់ងសម្ពាធ)កើតឡើងដោយកម្រប៉ុន្តែអាចគំរាម
កំហែងដល់អាយុជីវិតជាមួយនឹងការហូរឈាមនៅក្នុង ពោះ
Asherman’s syndrom
- 90 % នៃជំងឺធ្ងន់ធ្ងរដែលទាក់ទងនឹងការស្អិតនៃសរីរាង្គ ផ្សេងៗនៅក្នុងស្បូនគឺទាក់ទងនឹងការបារស្បូន
ភាពស្លេកស្លាំងក្រោយពេលសម្រាលរួច
- ភាពស្លេកស្លាំងក្រោយពេលសម្រាលរួចគឺជារឿងធម្មតា
ការរើឡើងវិញ
ស្រ្តីដែលធ្លាប់មាន PPH ភាគរយដែលនៅពេលពពោះជាថ្មីដែលអាចមាន PPH គឺរហូតដល់ 18%
Oberg AS, Hernandez-Diaz S, Palmsten K, et al. Patterns of recurrence of postpartum hemorrhage in a large population-based cohort. Am J Obstet Gynecol 2014; 210:229.e1.
Ford JB, Roberts CL, Bell JC, et al. Postpartum haemorrhage occurrence and recurrence: a population-based study. Med J Aust 2007; 187:391.
Ruiter L, Kazemier BM, Mol BWJ, Pajkrt E. Incidence and recurrence rate of postpartum hemorrhage and manual removal of the placenta: A longitudinal linked national cohort study in The Netherlands. Eur J Obstet Gynecol Reprod Biol 2019; 238:114.
សេចក្តីសន្និដ្ឋានអំពីការណែនាំ វិធីដែលគួរធ្វើ
ហេតុអ្វីយើងត្រូវការការអនុវត្តភ្លាមៗដោយមិនបាច់ពិចារណា…???
- ឱកាសតិចក្នុងការជួបផ្ទាល់នូវស្ថានភាពប្រថុចញុច
- បទពិសោធន៍ផ្ទាល់ខ្លួនតិចតួច
- ការអនុវត្តជាបន្តបន្ទាប់តាមរយៈ simulation គឺជាវិធីសាស្រ្តតែ មួយក្នុងការសិក្សា (ជាពិសេសសំរាប់សម្ភព)
ការដឹកនាំដ៏ត្រឹមត្រូវ៖
- ក៏ដូចជាការជួយខ្លួនឯងផងដែរ
គោលការណ៍នៃការរៀបចំ
- ការហូរឈាមដែលមិនបង្កអោយគ្រោះថ្នាក់ 1
- ការហូរឈាមមិនសូវធ្ងន់ធ្ងរ 2
- ការហូរឈាមដែលធ្ងន់ធ្ងរ 3
- life threatening blood loss 4
(1) ការហូរឈាមដែលមិនបង្កអោយគ្រោះថ្នាក់ → ឆ្មប
(2) ការហូរឈាមមិនសូវធ្ងន់ធ្ងរ → ហៅគ្រូពេទ្យ – គ្រូពេទ្យសម្ភព
(3) ការហូរឈាមដែលធ្ងន់ធ្ងរ → ហៅគ្គ្រូពេទ្យ – គ្រូពេទ្យឯកទេសខាងថ្នាំសន្លប់
(4) LTPPH
→ គំរោងការក្នុងការជួយសង្គ្រោះ (ជំហានដែលប្រព្រឹត្តទៅតាមលក្ខណៈស្តង់ដារ)
→ ក្រុមអ្នកជួយសង្គ្រោះ (អ្នករៀបចំនិងអ្នកជំនាញនៅក្នុងក្រុម)
ការហូរឈាមម្តុំពេលសម្រាល
តើយើងគួរមានអ្វីខ្លះនៅក្នុងដៃ៖
- ចំណេះដឹង
- និតិវិធីយ៉ាងល្អិតល្អន់
- ថ្នាំដែលត្រូវការ
- បច្ចេកវិទ្យា - សំរាប់ការវះកាត់ សំរាប់ថែទាំអ្នកជំងឺអោយបានដឹតដល់
Simulation Centre