Home Cambodgia Obsterics Forum Logo

ហតុអ្វីបានជា CTG សំខន់?

Snímek1.JPG 17.88 KB

ហេតុអ្វីបានជា  CTG​ សំខាន់? 


  • ការវាយតម្លៃសព្វគ្រប់បែបយ៉ាងពីសភាពរបស់គភ៌
  • ការរៀនសូត្រអោយបានចេះ = ការយល់
  • ការយល់ដឹង៖ ដឹងពីអ្វីដែលកើតឡើងចំពោះគភ៌ ម្តាយ មូលហេតុដែលវាកើតឡើង បើអ្វីៗទាំងអស់មានលក្ខណៈប្រក្រតី តើយើងអាចធ្វើអ្វីខ្លះ?

សំនួរដែលទាក់ទងនឹងការរស់រាន្តមានជីវិតនិងការស្លាប់/សុខភាព


Cardiotocography 

វិធីសំរាប់តាមដានគភ៌៖

  • ការថតនៃចង្វាក់បេះដូងនៃគភ៌ (cardiotachogram) 
  • ការថតនៃការកន្រ្តាក់នៃស្បូន (tocogram). 
  • ការថតនៃចលនារបស់គភ៌

គោលការណ៏៖ 


  • ការប្រែប្រួលបណ្តាលមកពីកង្វះអុកស៊ីសែនអាចជះឥទ្ធិពលទៅលើលំហូរឈាម hemodynamic នៃគភ៌ ហើយការប្រែប្រួលនៃចរន្តឈាមរត់រវាងស្បូននិងសុកអាចធ្វើអោយមានការប្រែប្រួលដល់ ប្រេកង់នៃសំលេងបេះដូងរបស់គភ៌

Snímek4.JPG 40.42 KB

Snímek5.JPG 25.65 KB

ទិដ្ឋភាពបច្ចេកទេសនៃ CTG 


  • ឧបករណ៏តំណើរការទៅបានដោយផ្អែកលើគោលការណ៏​ Ultrasound (ខ្សែសំរាប់ស្តុងពីក្រៅ external probe)
  • ខ្សែសំរាប់ស្តុងពីក្នុង internal probe វាស់តង់ស្យុងផ្ទាល់ (ដូច ECG)
  • ប្រយ័ត្នទៅលើល្បឿននែការរំកិលក្រដាស់ (នៅប្រទេសឆែក ល្បឿនស្តង់ដាគឺ1cm/min)

Snímek7.JPG 30.50 KB

obrazek.png 158.71 KB

Snímek9.JPG 21.54 KB

ការគ្រប់គ្រង/បញ្ជា នៃចង្វាក់បេះដូងរបស់គភ៌
 FHR Fetal Heart Rate

  • បេះដូងគឺជាសរីរាង្គដែលស្ទើរតែអាចជួយគ្រប់គ្រងខ្លួនឯងបាន semiautonomous organ
  • ដោយទទួលឥទ្ធិពលពី Sympathetic Nervous System (↑FHR) និង Parasympathetic Nervous System PNS (↓FHR)

ប្រេកង់បេះដូង Beat Frequency BF – ថយចុះស្របជាមួយរយៈពេលនៃការពពោះ (SNS លូតលាស់មុន​ PNS លូតលាស់តាមក្រោយ)

ភាពប្រែប្រួល Variabilita – យោងតាមអត្តបទខាងលើ ក្នុងអំឡុងពេលសម្រាល ឥទ្ធិពល SNS និង PNS មានតុល្យភាព – „ ការតស៊ូដើម្បីអំណាច“ –ការបញ្ជានៅតែបន្ត– BF នៅតែប្រែប្រួលចុះឡើងៗ

Cardiotocography 


  • មុនពេលសម្រាល (FIGO 1986) – „ ច្បាស់លាស់ជាង“
  • ក្នុងអំឡុងពេលសម្រាល (FIGO 2015)

Tocography 


  • ការថតនៃការកន្ត្រាក់នៃស្បូន (tocogram)
  • ការវាស់ភាគច្រើនធ្វើឡើងដោយឧបករណ៏ចាប់សញ្ញាពីខាងក្រៅ (កំរប្រើការចាប់សញ្ញាពីក្នុង –គ្រាន់តែប្រើសំរាប់ការសាកល្បងពិសោធន៏)
  • ទំហំនៃសំពាធឈាមដែលអាចវាស់បានគ្រាន់តែជាតំលៃសំរាប់ជួយក្នុងការចង្អុលបង្ហាញតែប៉ុណ្ណោះ
  • Tocogram គ្រាន់តែជួយចង្អុលបង្ហាញយើងពី រយៈពេល កំលាំង និង ប្រេកង់នៃការកន្ត្រាក់នៃស្បូន 
  • វាមានសរៈសំខាន់សំរាប់ការវាយតម្លៃ រយៈពេលមធ្យមនៃបាតុភូតដែលកើតឡើងក្នុង CTG

Snímek13.JPG 45.56 KB

ការកន្រ្តាក់ញាប់ខ្លាំងនៃស្បូន Tachysystole 


  • សកម្មភាពកន្រ្តាក់នៃស្បូនញាប់ខ្លាំង
  • >5 កន្រ្តាក់ក្នុងរយៈពេល 10 នាទី កើតឡើងក្នុងរយៈពេលយ៉ាងតិច 30​ នាទី​ ឬ ក្នុងរយៈពេល 10 នាទី 2ដងជាប់គ្នា

Snímek15.JPG 29.96 KB


ការកន្រ្តាក់ខ្លាំងនៃស្បូន Hypertonus 


  • ការកន្រ្តាក់នៃស្បូនដែលមានរយៈពេលយូរជាង 2​ នាទី 
  • (រយៈពេលធម្មតា 45-120 s)
  • ការបង្កើនកម្លាំង/ទំហំគោលនៃស្បូន
  • ការកន្រ្តាក់នៃស្បូនមានសារៈសំខាន់ណាស់ក្នុងការលូតលាស់របស់គភ៌ ប៉ុន្តែ ក្នុងអំឡុងពេលកន្រ្តាក់នៃស្បូនអាចនាំអោយកើតមានភាពរអៈរអួលក្នុងការប្តូរឈាមនៅក្នុងសុក

កាលណាសកម្មភាពនៃស្បូនកើនឡើងខ្លាំងពេកអាចបណ្តាលអោយមានគ្រោះ ថ្នាក់ដល់គភ៌នៅក្នុងផ្ទៃ 


មូលហេតុ៖

  • ការប្រើប្រាស់ថ្នាំដើម្បីជំរុញសកម្មភាពនៃស្បូន (prostaglandiny)
  • ការប្រើប្រាស់ Oxytocin
  • ប្រយ័ត្ន:  ការដាច់រហែកនៃសុក ការដាច់រលាត់នៃស្បូន

ការព្យាបាលៈ EDA (epidural analgesia), anti-contraction medication (tocolytic), ការបង្កើតកូន (ដោយសារមានការដាច់រហែក) -> ការវះកាត់ C-section

Snímek18.JPG 33.88 KB


Cardiotachogram 


  • ជាផ្នែកមួយដ៏សំខាន់នៃ CTG 
  • ផ្តល់ជូននូវការវាយតម្លៃនៃប្រេកង់ចង្វាក់បេះដូងរបស់គភ៌
  • ការប្រែប្រួលបណ្តាលមកពីកង្វះអុកស៊ីសែនអាចជះឥទ្ធិពលទៅលើលំហូរឈាម hemodynamic​ នៃគភ៌ហើយការប្រែប្រួលនៃចរន្តឈាមរត់រវាងស្បូននិងសុកអាច ធ្វើអោយមានការប្រែប្រួលដល់ប្រេកង់នៃសំលេងបេះដូងរបស់គភ៌

ការវាយតម្លៃតាមរយៈក្រាហ្វិក៖


  • បាតុភូតរយៈពេលវែង
  • បាតុភូតរយៈពេលកណ្តាល
  • បាតុភូតរយៈពេលខ្លី

បាតុភូតរយៈពេលវែង​ – ប្រេកង់គោល 


  • ប្រេកង់បេះដូងដែលមិនប្រែប្រួលក្នុងរយៈពេល 10 នាទី ខុសពីបាតុភូតរយៈពេល កណ្តាល និង ខ្លី
  • BF ធម្មតា (normocardie)៖ 110–160/min (មុនពេលសម្រាល110-150/min)
  • Tachycardie -  >160/min  (គភ៌ដែលនឹងកើតមុនខែ+- 160/min)
  • Bradycardie -  <110/min (គភ៌ដែលនឹងកើតក្រោយខែ​ ធម្មតា 100-110/min)
    obrazek.png 88.87 KB

បាតុភូតរយៈពេលខ្លី– ការប្រែប្រួល​ variabilita 


  • គម្លាតខុសគ្នានៃសកម្មភាពបេះដូងរបស់គភ៌ទៅនឹងប្រេកង់គោលមិនយូរជាង 15 s
  • Variabilita ធម្មតា – 5-25/min
  • Variabilita ខ្ពស់ – >25/min ក្នុងរយៈពេលយូរជាង 30​ នាទី
  • Variabilita ទាប – < 5/min ក្នុងរយៈពេលយូរជាង 50 នាទី 

Variability ទាប < 5/min ក្នុងរយៈពេលយូរជាង 50 នាទី 


  • លក្ខណៈធម្មតា:គភ៌មិនទាន់មានអាយុច្រើន, ការប្រើប្រាស់ថ្នាំ(EDA, អាភៀន opiates, psychtropic drugs…)

    ការដេកលក់! (ធម្មតាមិនគួរកើតឡើងយូរជាង 50 min)

  • លក្ខណៈមិនប្រក្រតី​: បញ្ហាជាមួយការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាល  (hypothalamus)
    Snímek24.JPG 36.89 KB

Snímek25.JPG 48.22 KB

Snímek26.JPG 52.27 KB

បាតុភូតរយៈពេលកណ្តាល  


  • គម្លាតខុសគ្នានៃសកម្មភាពបេះដូងរបស់គភ៌ទៅនឹងប្រេកង់គោលយូរជាង 15 s
  • ការបង្កើនល្បឿន Acceleration - ការកើនឡើងជាបណ្តោះអាសន្ននៃប្រេកង់​ ​  បេះដូងក្នុងចំនួន 15/min លើសពីប្រេកង់គោលក្នុងរយៈពេលវែងជាង 15 s
  • ការបន្ថយល្បឿន Deceleration - ការថយចុះជាបណ្តោះអាសន្ននៃប្រេកង់​បេះដូងក្នុងចំនួន 15/min តិចជាងប្រេកង់គោលក្នុងរយៈពេលវែងជាង 15 s

ជាការវិនិច្ឆ័យដែលស៊ាំញាំជាងគេក្នុង CTG!
 

Acceleration 

  • ការកើនឡើងជាបណ្តោះអាសន្ននៃប្រេកង់​ ​  បេះដូងក្នុងចំនួន 15/min លើសពីប្រេកង់គោលក្នុងរយៈពេលវែងជាង 15 s
  • សំរាប់ទារកដែលកើតមុនខែ ការកើនឡើងយ៉ាងតិច 10/min ក្នុងរយៈពេលវែងជាង 10 s
  • មានរោគសញ្ញានៃការប៉ះប៉ូវរបស់ខួរក្បាលនិងបេះដូងនៃគភ៌ neurocardiocompensation
  • អវត្តមាននៃaccelerationក្នុងអំឡុងពេលសម្រាលមិនប្រកដថាជាការមិនប្រក្រតីនោះទេ (ក្នុងខ្សែថតក្នុងអំឡុងពេលសម្រាល)

Snímek29.JPG 46.45 KB

Decelerations 


  • ការថយចុះជាបណ្តោះអាសន្ននៃប្រេកង់​បេះដូងក្នុងចំនួន 15/min តិចជាង     ប្រេកង់គោលក្នុងរយៈពេលវែងជាង 15 s
  • ជាសញ្ញានៃប្រតិកម្មរបស់ខួរក្បាលនិងបេះដូងនៃគភ៌ទៅនឹងការវាយប្រហារខ្លះៗ
  • វត្តមាននៃ deceleration មិនប្រកដថាជាការមិនប្រក្រតីនោះទេ (ក្នុងខ្សែថតក្នុងអំឡុងពេលសម្រាល)
  • Deceleration ត្រូវបានចែកចេញជាច្រើនប្រភេទ

Snímek31.JPG 49.08 KB

Early Deceleration ដែលកើតឡើងលឿន


  • រយៈពេលខ្លី ជាទូទៅមិនខុសគ្នាខ្លាំងពីលក្ខណៈធម្មតា ជាមួយនឹង variability ធម្មតា
  • កើតឡើងស្របពេលជាមួយការកន្ត្រាក់នៃស្បូន
  • អាចកើតឡើងដោយសារការគាបនៃក្បាលគភ៌ ( baroreceptors នៃ dura mater  -> PNS –> ↓ ប្រេកង់បេះដូង)
  • មិនមានន័យថាកើត acidosis/hypoxia ទៅលើគភ៌




Snímek33.JPG 34.53 KB

Variable Deceleration ដែលប្រែប្រួល


  • ↓នៃប្រេកង់បេះដូងនិងការត្រលប់មកវិញគឺលឿន អាចរក្សាទុកបាននូវvariability រូបរាងនិងទំហំនៅលើក្រាហ្វិកអាចមានលក្ខណៈខុសៗគ្នា 
  • អាចកើតឡើងដោយសារការសង្កត់ទងផ្ចិត និង ប្រតិកម្មនៃ baroreceptors​ ទៅលើទងនៃ aorte (PNS)
  • ជាប្រភេទ Deceleration ដែលកើតឡើងញាប់ជាងគេ!!!
  • ការប្រែប្រួលនៃ Deceleration គឺអាស្រ័យនឹងការកន្ត្រាក់នៃស្បូន
  • ជាទូទៅគឺមាន​ „shouldering“
  • ភាគច្រើនគឺមិនមានបណ្តាលអោយមាន acidosis/hypoxia ទៅលើគភ៌

Snímek35.JPG 35.02 KB




Late Decelerace​ យឺត

  • ការថយចុះជាបន្តបន្ទាប់និងការត្រលប់មកវិញ (យ៉ាងហោចណាស់ 30s),  ជាទូទៅ↓variability រូបរាងនិងទំហំនៅលើក្រាហ្វិកអាចមានលក្ខណៈខុសៗគ្នា 
  • ចាប់ផ្តើមបន្ទាប់ពីយ៉ាងហោចណាស់ 20s ពីការកន្រ្តាក់នៃស្បូនដំបូង
  • អាចកើតឡើងដោយសារតែមានបញ្ហាក្នុងចរន្តឈាមរវាងស្បូននិងសុក → ខ្វះឈាមដែលផ្ទុកO2គ្រប់គ្រាន់​ →  chemoreceptors នៃ aorte និង​ arteria carotis​ →               ↓ប្រេកង់ → ​ ត្រលប់មកភាពដើមវិញបន្ទាប់ពីឈាមដែលផ្ទុកO2គ្រប់គ្រាន់នាំ ​chemoreceptors ទៅអស់
  • អាចជាលក្ខណៈធ្ងន់ធ្ងរជាងគេ តែមិនប្រាកដថាជាលក្ខណៈមិនប្រក្រតី! (អាស្រ័យលើប្រេកង់/variability/ជំរៅ)
    Snímek37.JPG 42.86 KB

Prolonged Deceleration ដែលមានរយៈពេលយូរ 


  • Deceleration អាចមានរយៈពេលយូរជាង 5 នាទី ជាមួយ FHR តិចជាង80/min
  • ភាគច្រើនគឺវាកើតឡើងជាមួយកង្វះអុកស៊ីសែនដល់គភ៌ដែលកើតឡើងភ្លាមៗ → ត្រូវតែរកវិធីដោះស្រាយ!!!

Snímek39.JPG 37.59 KB

Sinusoidal pattern​ រាងស៊ីនូសូអ៊ីត 


  • រលកសញ្ញាលាតនិងកោងស្មើល្អមើលទៅដូចស៊ីនូសូអ៊ីត 
  • Amplitude 5-15/min
  • 3-5 cycles ក្នុង 1 នាទី
  • ការសង្កេតឃើញនៅក្នុងខ្សែថតមានរយៈពេលយូរជាង 30min (ដល់ 30min គឺគ្រាន់តែ pseudosinusoidal)

មូលហេតុ៖ ការហូរឈាមពីគភ៌ទៅកាន់ម្តាយ ការខ្វះឈាម…

ត្រូវតាមដានព្រោះវាជាសញ្ញាមិនប្រក្រតី!!!




Snímek41.JPG 39.00 KB

Deceleration 


  • ប្រតិកម្មនៃគភ៌ (លក្ខណៈធម្មតា មិនមានភាពមិនប្រក្រតី) ទៅលើកង្វះ       អុកស៊ីសែន
  • ដោយសារមិនអាចបង្កើនការនាំ O2 → ត្រូវសន្សំសំចៃ O2 ដោយ –↓FHR
  • ដោយសារមិនអាចនាំចេញកាកសំណល់​​ → ត្រូវបង្កើតកាកសំណល់តិចជាងមុនដោយ –↓FHR
  • ប្រសិនបើ Decelaration មានរយៈពេលខ្លី (តិចជាង​ 60s) ដោយអាចរក្សាបាននូវvariability (hypothalamus ដំណើរការបានល្អ), គភ៌មិនមានគ្រោះថ្នាក់ទេ


អវត្តមាននៃចលនាគភ៌/acceleration

  • គភ៌សន្សំ O2, កាត់បន្ថយការចំនាយថាមពល
  • ដូច្នេះហើយទើបគភ៌មិនកំរើក
  • ដូច្នេះហើយ ទើបមិនមាន acceleration
  • វាជាប្រតិកម្មធម្មតារបស់គភ៌ដើម្បីជួយខ្លួនឯង

ការបាត់នៃ variability – ប្រយ័ត្ន! 


  • ជាពិសេសនៅពេលដែល variability​ បាត់ទាំងស្រុង អមជាមួយនឹងបាតុភូត     ផ្សេងៗទៀត (ការបាត់ ចលនា/acceleration, deceleration, ↑FHR)
  • -> ភាពប៉ះប៉ូវមិនគ្រប់គ្រាន់ (មិនអាចជួយបាន)!!!
  • មានបញ្ហាដល់ការផ្តល់ O2  ដល់ខួរក្បាល​ គភ៌អាចមានគ្រោះថ្នាក់
  • ត្រូវតែមានអន្តរាគមន៍

ការវាយតម្លៃ CTG 


  1. ប្រេកង់គោល
  2. Acceleration
  3. Deceleration
  4. Variability
  5. ភាពធម្មតា/ សង្សៃ / មិនប្រក្រតី

CTG ធម្មតា -មុនពេលសម្រាល  


  • FHR គោលធម្មតា (110-150)
  • មិនមាន deceleration
  • មានយ៉ាងតិច 2 acceleration ក្នុងរយៈពេល 20-30 នាទី
  • Variabilita ធម្មតា (10-25/min)

ការប៉ះប៉ូវនៃខួរក្បាលនិងបេះដូងរបស់គភ៌ គ្មានគ្រោះថ្នាក់ថាអាចកើត acidosis/hypoxia 

Snímek47.JPG 31.99 KB

CTG ធម្មតា -ពេលកំពុងសម្រាល 


  • FHR គោលធម្មតា (110-160) ឆ្លើយតបទៅតាមអាយុ    នៃគភ៌
  • មិនមាន deceleration ដែលធ្ងន់ធ្ងរ (>60s), រយៈពេល     សំរាករវាង deceleration​ មួយៗគឺយ៉ាងតិច 60s
  • ↓ខួប និង ↑variability (និង accelerations + ចលនា) 
  • –>វដ្ត

⮚ ការប៉ះប៉ូវនៃខួរក្បាលនិងបេះដូងរបស់គភ៌ គ្មានគ្រោះថ្នាក់ថាអាចកើត acidosis/hypoxia 

Snímek49.JPG 49.88 KB

Snímek50.JPG 30.45 KB

ការវាយតម្លៃ CTG 


  1. ប្រេកង់គោល
  2. Acceleration
  3. Deceleration
  4. Variabilita
  5. ភាពធម្មតា/ សង្សៃ / មិនប្រក្រតី