Home Cambodgia Obsterics Forum Logo

ការថែទាំលើការអភិវឌ្ឍន៍ របស់ទាកនៅ NICU

Snímek1.JPG 32.71 KB

កម្មវត្ថុ


  • តើការថែទាលើការអភិវឌ្ឍន៏របស់ទារកជាអ្វី
  • តើអ្វីខ្លះជាផ្នែកនៃការថែទាលើការអភិវឌ្ឍន៏របស់ទារក
  • ហេតុអ្វីបានជាយើងត្រូវមានការថែទាលើការអភិវឌ្ឍន៏របស់ទារក 

ការថែទាលើការអភិវឌ្ឍន៏របស់ទារក DC 


  • DC​​ អាចនិយាយបានថាជាការអន្តរាគមន៏ផ្សេងៗពីក្រុមគិលានុបដ្ឋាយិកាដើម្បី ទទួលបានភាពវិជ្ជមានក្នុងការជួយដល់ការលូតលាស់ខាងសរសៃប្រសាទរបស់ទារក
  • ជួយការពារអោយទារកគេងបានទៀងទាត់  ជួយដល់ការលូតលាស់រាងកាយ ការឡើងទំងន់ បង្កើនភាពចាស់ទុំ បង្កើនស្ថេរភាព និង ជួយដល់ការយល់ដឹង និង ការគ្រប់គ្រងខ្លួនឯង
  • ការអន្តរាគមន៏អាចរាប់បញ្ចូលនូវ៖
    • ការគ្រប់គ្រងរំញោចពីខាងក្រៅ – ការការពារពីសំលឹងរំខាន​ ពីពន្លឺ និង ការកាត់បន្ថយការប៉ះពាល់ស្បែកផ្ទាល់
    • កន្សោមនៃសកម្មភាពផ្សេងៗក្នុងការថែទាំ Cluster care activities
    • ការកាត់បន្ថយការពទារក
    • ការដាក់ស្ថានភាព ឬ ការរុំទារក
    • ការកាត់បន្ថយការឈឺចាប់
    • ការថែទាំពិសេស​ Special care bundles
    • ការថែទាំទារកតាមសភាពជាក់ស្តែង/ការអោយចំណីដល់ទារកCue based care/feeding
    • ការរួមបញ្ចូលសកម្មភាពរបស់ឪពុកម្តាយដូចជា ការបីកូនអោបនឹងទ្រូងKangaroo care​...

ការថែទាលើការអភិវឌ្ឍន៏របស់ទារក DC 


  • គួរតែធ្វើឡើងស្របតាមទារកនីមួយៗ
  • ផ្តល់ជូនអោយបានសមរម្យស្របទៅតាមកម្រិតនៃការលូតលាស់
  • អាស្រ័យទៅលើស្ថានភាពសុខភាពរបស់ទារកម្នាក់ៗ
  • គួរតែប្រើប្រាស់សំរាប់សមាជិក និង អ្នកចូលរួមក្នុងក្រុម NICU ទាំងអស់
  • ចាប់អារម្មណ៍អោយបានច្រើននូវការប្រាស់ប្តូរអាកប្បកិរិយារបស់ទារក
  • គួរតែបញ្ចូលទាំងឪពុកម្តាយ (សមាជិកគ្រួសារ) 

ការការពារពីភាពរំញោចខ្លាំងជ្រុល Noxious stimuli protection 


  • រំញោចខ្លាំងជ្រុលគឺជារំញោចដែលអាចបណ្តាលអោយមានការបំផ្លាញដល់ ជាលិកា ដោយសារមានរំញោចខ្លាំងពី nociceptive receptors
  • អាចបណ្តាលអោយមានការឈឺចាប់ខ្លាំង
  • អាចបណ្តាលអោយមានសារពាង្គកាយកាន់តែចុះខ្សោយទៅៗ
  • អាចនាំអោយមានអាការៈធ្ងន់ធ្ងរដូចជាការហូរឈាមចូលក្នុងខួរក្បាល IVH​ Intraventricular hemorrhage
  • អាចពន្យារពេលក្នុងការលូតលាស់ខាងសតិអារម្មណ៍
  • ការកាត់បន្ថយការលូតលាស់នៃខួរក្បាល 

ការការពារពីសំលេងរំខាន 


  • សំលេងនៅក្នុងស្បូន 40 – 60 dB
  • បរិយាកាសនៅ NICU 70 – 80 dB
  • សំលេងប្រកាសអាសន្ននៃ IV pump រហូតដល់ 60 – 80 dB
  • ការគោះពីក្រៅ incubator 70 – 95 dB
  • សំលេងទឹកពុះនៅក្នុងប្រព័ន្ធសំរាប់ជួយការដកដង្ហើម 62 – 87 dB
  • ការបិទទ្វារ 80 – 111 dB
  • សំលេងប្រកាសអាសន្នពី Monitor រហូតដល់ 90 dB
  • សំលេងរំខានអាចនាំអោយមានការថយចុះនៃកំរិត O2 ក្នុងឈាម ការបាត់ដង្ហើម (apnoea) ការថយចុះនៃចង្វាក់បេះដូង (bradycardia) ការកើនឡើងនៃចង្វាក់បេះដូង​ (tachycardia) ការផ្លាស់ប្តូរនៃលំហូរឈាម ក្នុងខួរក្បាលដែលអាចនាំអោយកើត IVH
  • សំលេងរំខានអាចនាំអោយមានការឈឺចាប់គឺចាប់ផ្តើមពី 125 dB 

តើយើងត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយសំលេងរំខាន? 


  • ប្រើប្រាស់ឧបករណ៍ noise sensors
  • រៀបចំអោយមានម៉ោងស្ងប់ស្ងាត់នៅ NICU របស់អ្នក
  • បិទទ្វារអោយបានស្ងៀមស្ងាត់
  • កុំគោះជញ្ជាំងឬទ្វារនៃ incubator
  • កំណត់សំលេងរោទិ៍ប្រកាសអាសន្ន alarms អោយបានទាបបំផុត
  • ឆ្លើយតាមនឹង alarms អោយបានភ្លាមៗ
  • ព្យាយាមកុំស្រែកខ្លាំងៗនៅកន្លែងធ្វើការ
  • និយាយទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យអោយបានស្ងប់ស្ងាត់
  • កុំនិយាយឆ្លងគ្រែរបស់ទារក
  • បង្រៀនអ្នកមកសួរសុខទុក្ខព្រមទាំងឪពុកម្តាយអោយនិយាយតិចៗ  

ការការពារពីពន្លឺ 


  • នៅក្នុងស្បូនម្តាយពន្លឺដែលឆ្លងកាត់ទៅដល់គភ៌គឺត្រូវឆ្លងកាត់ផ្ទៃពោះម្តាយ
  • ទារកដែលកើតមុនខែ (24 សប្តាហ៍) មិនទាន់បើកភ្នែកទេ – ទោះជាយ៉ាងនេះក្តីក៏យើងត្រូវការការពារពីពន្លឺដែរ
  • ការប៉ះពាល់នឹងពន្លឺថ្ងៃអាចបណ្តាលអោយមានការឈឺចាប់ដល់ទារក
  • ការផ្លាស់ប្តូរកំលាំងនៃពន្លឺ អាចធ្វើអោយទារកខ្វាក់ ឬ មានបញ្ហាក្នុងការមើលទៅថ្ងៃអនាគត
  • ការព្យាបាលដោយប្រយោលដោយប្រើពន្លឺ Indirect phototherapy អាចបំផ្លាញភ្នាស់នៃគ្រាប់ភ្នែក retina 

តើយើងត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយការផ្លាស់ប្តូរ ពន្លឺ? 


  • ព្យាយាមមិនអោយមានការប៉ះពាល់ផ្ទាល់ពីពន្លឺ
  • ប្រើប្រាស់ខែលសំរាប់ការពារភ្នែក
  • ប្រើប្រាស់ស្រោមសំរាប់គ្រប incubator 
  • ពិនិត្យអោយបានច្បាស់លាស់ថាគ្មានការព្យាបាលដោយពន្លឺ indirect phototherapy
  • កាត់បន្ថយពន្លឺអោយបានច្រើនតាមតែអាចធ្វើបាន
  • បង្កើតការប៉ះពាល់ជាមួយពន្លឺបន្តិចម្តងៗអោយបានច្រើនតាមតែអាចធ្វើ ទៅបាន
  • បង្រៀនដល់ក្រុមការងារ អ្នកធ្វើការជាមួយ ឪពុកម្តាយ និង ក្រុមគ្រួសារ 

រំញោចពីការប៉ះពាល់ដោយស្បែក 


  • នៅក្នុងស្បូន – កន្លែងមានផាសុខភាព  ទឹកភ្លោះ ការប្រែចុះឡើងនៃគភ៌
  • NICU
    • មិនមែនជាកន្លែងដែលមានផាសុខភាពសំរាប់ទារកដែលទើបនឹងកើតបើ ប្រៀបធៀបទៅនឹងផ្ទៃម្តាយ 
    • មិនមានព្រំដែនច្បាស់លាស់
    • មានសកម្មភាពកើតឡើងច្រើន
    • មានការប៉ះពាល់ទារកញឹកញាប់
    • ការវាយតម្លៃ
    • ការផ្លាស់ប្តូរទីតាំង
    • បរិស្ថានត្រជាក់ 

តើយើងត្រូវធ្វើដូចម្តេចដើម្បីការពារការប៉ះពាល់ ស្បែកទារក ច្រើនខ្លាំងពេក? 


  • ជ្រើសរើសទីតាំងសំរាប់ដាក់ទារកអោយបានសមស្រប
  • ព្យាយាមរក្សាទីតាំងធម្មជាតិសំរាប់ដាក់ទារកដែលអាចដកដង្ហើមខ្លួនឯងបាន
  • ព្យាយាមជៀសវាងការផ្លាស់ប្តូរទីតាំងសំរាប់ដាក់ទារកភ្លាមៗ
  • និយាយប្រាប់ទារកមុននឹងចាប់ផ្តើមប៉ះទារក
  • ផ្តល់អោយទារកនូវកន្លែងគេងដែលត្រឹមត្រូវសមរម្យ
  • Cluster care និង ការកាត់បន្ថយការពទារក
  • ការឆ្លើយតបនឹងសញ្ញាស្តែងចេងពីអាកប្បកិរិយារបស់ទារក
  • ការការពារពីការបាត់បង់កម្តៅ ការបំផ្លាញស្បែក 

Noxious stimuli​ រំញោចផ្សេងៗទៀត 


  • ការបើកសំឡីជូតមានជាតិអាល់កុលនៅខាងក្រៅ incubator
  • ការប្រើប្រាស់គ្រឿងក្រអូបខ្លាំងជ្រុល
  • ការប្រើប្រាស់ការថែទាំពិសេស – ការបឺតស្លេស, ការចាក់ថ្នាំតាមសរសៃ
  • ការលើកទឹកចិត្តអោយបំបៅដោះកូន
  • ផ្តល់ជូននូវការថែទាំមាត់ដល់ទារក
  • ព្យាយាមកាត់បន្ថយសកម្មភាពណាដែលអាចអោយទារកឈឺ
  • ផ្តល់ជូនដល់ទារកនូវការថែទាំស្បែកអោយបានត្រឹមត្រូវ
  • ការជញ្ចក់មាត់លេង 

ការពអោយបានតិចបំផុតនិងការថែទាំជាចង្កោម 


  • ការកាត់បន្ថយការរំខានដល់ទារកនៅពេលគេង
  • ការប្រើប្រាស់ការប៉ះដំបូង
  • គ្រោងការព្យាបាលអាស្រ័យនឹងលក្ខខ័ណ្ឌរបស់ទារក
  • ព្យាយាមភ្ជាប់ការព្យាបាលពីមួយទៅមួយ (អាស្រ័យនឹងស្ថានភាពជំងឺ និងការទទួលយកបាននូវភាពតានតឹង stress tolerance)
  • ប្រើប្រាស់យុទ្ធសាស្រ្ត  „ម៉ោងមាស“ 

ការដាក់ស្ថានភាពរបស់ទារក 


  • ត្រូវតែជួយទ្រទ្រង់ភាពលូតលាស់នៃទារក
  • ពិចារណាពីភាពចាស់ទុំ និង ស្ថានភាពសុខភាពរបស់ទារក
  • ការរៀបចំគ្រែគេង – រៀបចំអោយស្រដៀងនឹងពេលដែលទារកនៅក្នង ពោះម្តាយ
  • ប្រើប្រាស់ឧបករណ៍សំរាប់ជួយក្នុងការគេង
  • ជ្រើសរើសទីតាំងសំរាប់ដាក់ទារកអោយបានសមរម្យហើយផ្លាស់ប្តូរវាត្រូវ គោរព​តាម protocol
  • កុំទុកទារកចោលនៅមួយកន្លែង
  • គិតគូរការពារទារកពីភាពដែលអាចអោយទារកស្លាប់ភ្លាមៗ Sudden Infant Death Syndrom SIDS មុននឹងអោយត្រលប់ទៅផ្ទះ (Back to sleep from 34 weeks if possible)
  • ការបង្រៀនទៅដល់ឪពុកម្តាយនិងក្រុមគ្រួសារ
    Snímek15.JPG 32.30 KB

ការដេកផ្កាប់ 


  • ជើងទាំងពីរគួរតែដាក់នៅក្រោមពោះ
  • ដៃទាំងពីរគួរតែបត់ឡើងលើនិងដាក់ជាប់នឹងទ្រូង
  • ក្បាលគួរតែដាក់អោយបានត្រង់ និង មិនត្រូវងើយពេក
  • ប្រើប្រាស់ឧបករណ៍កល់ជំនួយពីក្រោមពោះទារក
  • ទារកអាចដាក់អោយដេកលើគ្រែ ឬ កន្លែងដែលមានរបស់របរផ្សេងៗ ព័ទ្ធជុំវិញ
  • គួរតែមានទំរជួយទ្រជើង
    Snímek17.JPG 38.08 KB

ការដេកផ្ងារ 


  • ជើងទាំងពីរគួរតែដាក់ចូលក្នុង
  • គួរតែមានទំរជួយទ្រជើង
  • ដៃទាំងពីរគួរតែបត់ឡើងលើនិងដាក់ជាប់នឹងទ្រូង(ឬតាមតែទារកចង់)
  • ក្បាលគួរតែដាក់អោយបានត្រង់ និង មិនត្រូវងើយពេក ឬ ឈ្ងោកពេក 
     (អាចដាក់អោយគេងពីចំហៀង)
  • ប្រើប្រាស់ឧបករណ៍កល់ជំនួយពីក្រោមក្បាល (ក្បាលទារកនៅខាងក្នុង)
  • គួរតែប្រើប្រាស់គ្រែសំរាប់ដាក់ទារក
    UNKNOWN 35.22 KB

ការដេកផ្អៀង 


  • ជើងទាំងពីរគួរតែដាក់ចូលក្នុង
  • គួរតែមានទំរជួយទ្រជើង
  • សំរាប់ទារកធំបន្តិចអាចប្រើខ្នើយនៅចន្លោះជង្គង់
  • ដៃទាំងពីរគួរតែបត់ឡើងលើនិងដាក់ជាប់នឹងទ្រូង
  • ក្បាលគួរតែដាក់អោយបានត្រង់ និង មិនត្រូវងើយពេក ឬ ឈ្ងោកពេក 
  • ប្រើប្រាស់ឧបករណ៍កល់ជំនួយពីក្រោមក្បាល (ក្បាលទារកនៅខាងក្នុង) ឬ​ កល់ខ្នង
  • គួរតែប្រើប្រាស់គ្រែសំរាប់ដាក់ទារក 

ការរុំទារក 


  • ទារកគួរតែស្ថិតនៅទីតាំងមួយដែល៖
    • ជើងបត់ចូលក្នុងជាមួយជង្គង់និងដាក់ជិតពោះ
    • ដៃបត់ចូលក្នុងនៅជិតទ្រូងហើយដាក់នៅជិតមុខ
    • ក្បាលដាក់នៅទីតាំងដែលស្រួលដកដង្ហើម
  • មិនគួររុំទារកអោយតឹងពេកទេ
  • ប្រើប្រាស់ក្រណាត់ដែលទន់ល្អសំរាប់ទារក
  • គួរតែរុំទារកយ៉ាងណាអោយដៃទាំងពីរស្ថិតនៅជិតមុខ
  • ការរុំបានល្អ = “ខ្ញុំមានអារម្មណ៍ថាមានសុវត្តិភាព”

ការកាត់បន្ថយការព និង ការថែទាំជាចង្កោម 


  • ព្យាយាមកាត់បន្ថយស្រេសដោយ៖
    • ការកាត់បន្ថយការរំខានដល់ទារកនៅពេលគេង
    • កាត់បន្ថយការប៉ះ និង ការបើក incubators
    • ពេលដែលយើងត្រូវប៉ះទារក ប៉ះយឺតៗ និង​ ថ្នមៗ
    • ពេលយើងមើលថែទារកយើងមិនត្រូវធ្វើដោយប្រញាប់ប្រញាល់ និង ត្រូវព្យាយាមកាត់បន្ថយការពទារកច្រើនជ្រុល
    • ត្រូវរៀបចំការវាយតម្លៃនិងការពិនិត្យព្យាបាលទាំងអស់ជាលក្ខណៈចង្កោម (គ្រោងការថែទាំ និង ការពិនិត្យទាំងអស់ជាមួយសមាជិកក្រុមផ្សេងៗទៀត)
    • ប្រសិនបើទារកមិនស្ថិតនៅក្រោមសភាពគ្រោះថ្នាក់ – ការវាយតម្លៃពីគ្រូពេទ្យអាចពន្យារពេលបាន​!
    • ព្យាយាមពន្យល់ប្រាប់អ្នកជំងឺថា – ពួកគេមិនអាចការពារខ្លួនឯងបានទេ
    • ព្យាយាមប្រើប្រាស់យុទ្ធសាស្រ្ត “ម៉ោងមាស” 

ការថែទាំពិសេស Special care bundles 


  • ព្យាយាមផ្តល់ការថែទាំអោយបានដូចគ្នាទោះបីជាគិលានុបដ្ឋាយិកាខុសគ្នា ក៏ដោយ 
  • ណែនាំពីវិធីក្នុងការធ្វើអោយបានល្អជាងមុន​​ និង​ រីកចំរើនទៅមុខ
  • ព្យាយាមយកចិត្តទុកដាក់ទៅលើកត្តាស្រេស  ការឈឺចាប់ និង ភាពមិនស្រណុកស្រួលដែលអាចកើតឡើង
  • ព្យាយាមកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីស្រេស
  • ឧទាហរណ៍:
    • ការបឺត
    • ការធ្វើតេស្តពីកែងជើង Heel stick
    • ការដោតការឺទែរ
    • ការដាក់បញ្ចូលបំពង់ពីមាត់ឬច្រមុះចូលក្នុងបំពង់ខ្យល់​ Elective intubation
    • ការដោះបំពង់ចេញពីបំពង់ខ្យល់
    • ការសុងនោម
    • ការដាក់បញ្ចូល Nasogastric tube insertion NGT/Orogastric tube insertion OGT

ការថែទាំបែបកង់គូរ៉ូ (ដាក់ទារកផ្អែកលើទ្រូង)  


  • ជួយបង្កើនទំនាក់ទំនងរវាងមាតានិងទារក
  • ផ្តល់រំញោចល្អដល់ទារក
  • ជួយទ្រទ្រង់ដល់ការបង្កើតទឹកដោះ
  • បង្កើនភាពលូតលាស់ល្អដល់ខួរក្បាល
  • អាចធ្វើជាមួយឪពុកបាន
  • អាចធ្វើទៅបានជាមួយទារកដែលអាចដកដង្ហើមខ្លួនឯងបាន (ស្ថិតក្នុងស្ថានភាពហ្នឹងហ្ន៎)
  • អាចប្រើជាមួយកូនភ្លោះក្នុងពេលតែមួយជាមួយគ្នា
  • យ៉ាងតិច 2 ម៉ោង
    obrazek.png 338.28 KB

Snímek25.JPG 35.15 KB

Snímek26.JPG 32.07 KB

Snímek27.JPG 25.35 KB

Snímek28.JPG 36.03 KB

Snímek29.JPG 27.54 KB

Snímek30.JPG 23.01 KB

Snímek31.JPG 27.46 KB

Snímek32.JPG 23.71 KB

Snímek33.JPG 32.71 KB