Home Cambodgia Obsterics Forum Logo

ការថែទាំទារកទើបនឹងកើតដែលត្រូវការជំនួញក្នុងការដកដង្ហើម

Respiratory

Objectives

Important

ជំនួយក្នុងការដកដង្ហើម
 ដោយមិនមានការចាក់ដោត

ច្បាប់ជាមូលដ្ឋាន៖

  • ការតផ្ជាប់យ៉ាងត្រឹមត្រូវទៅនឹងឧបករណ៍ដកដង្ហើម
  • ការប្រើប្រាស់ខ្យល់ដែលមានសំណើមនិងកំដៅ (ចាំបាច់ត្រូវជ្រើសរើសសំណើម និង កម្តៅអោយបានសមរម្យ)
  • បង្ហូរទឹកចេញពីឧបករណ៍ជំនួយដង្ហើម
  • ត្រួតពិនិត្យស្បែកក្រោមឧបករណ៍ពាក់នៅច្រមុះ (ជាការល្អ គួរតែឆ្លាស់គ្នាក្នុងការប្រើម៉ាស់និងបំពង់ពាក់ច្រមុះដើម្បីជៀសវាងការរលាត់ស្បែក)
  • ត្រួតពិនិត្យស្លេស បើចាំបាច់ត្រូវតែបឺតចេញ
  • ប្រើប្រាស់ឧបករណ៍សំរាប់ការពារដូចជា hydrocolloid NeoSeal ឬ ឧបករណ៍ផ្សេងៗទៀតពីក្រោមឧបករណ៍សំរាប់ ដកដង្ហើម ដើម្បីការពារការដាច់រលាត់ឬរលាកស្បែក
    Examples

ជំនួយក្នុងការដកដង្ហើមដោយមិនមានការចាក់ដោត


ការថែទាំអ្នកជំងឺមានដូចតទៅ៖

  • ការតាមដានប៉ារ៉ាម៉ែត្រផ្សេងៗ នៃការដកដង្ហើម
  • ការយកចិត្តទុកដាក់លើការដាក់ស្ថានភាព របស់ទារក
  • ការថែទាំស្បែក
  • ការបឺតស្លេស
  • ការពិនិត្យឧបករណ៍និងផ្លូវដំណកដង្ហើម breathing circuit control – ការដោះស្រាយបញ្ហា និងគ្រប់គ្រងមុខងារ
  • ការចេះប្តូរទីតាំងទារកអោយបានសមរម្យ
  • ការរៀបចំការថែទាំ កាត់បន្ថយការព និង​ ការថែទាំជាចង្កោម cluster care
  • យុទ្ធសាស្រ្តមិនយំ (ហានិភ័យក្នុងការកើត pneumothorax ការហូរខ្យល់ចេញតាមសួត និង ភាពស្មុគស្មាញផ្សេងៗទៀត)
  • ការចូលរួមនិងការបង្រៀនដល់ឪពុកម្តាយ 

ជំនួយក្នុងការដកដង្ហើម ដោយមាន ការចាក់ដោត


ច្បាប់ជាមូលដ្ឋាន៖

  • ទីតាំងសមស្របនិងសុវត្ថិភាពក្នុងការប្រើបំពង់រុកចូលបំពង់ខ្យល់ Endotracheal tube ETT
  • ការប្រើប្រាស់ខ្យល់ដែលមានសំណើមនិងកំដៅ
  • ត្រួតពិនិត្យកំរិតនៃសំណើមនិងកំដៅ និង បង្ហូរទឹកចេញ ពីឧបករណ៍ជំនួយដង្ហើម
  • បង្ហូរទឹកចេញពីឧបករណ៍ជំនួយដង្ហើម
  • ត្រួតពិនិត្យមាត់និងរន្ធច្រមុះរៀងរាល់ពេល (ការបង្ការការសង្កត់ដែលអាចបណ្តាលអោយមានការដាច់រលាត់ស្បែកឬ ភ្នាស់កោសិកាដែលបញ្ចេញស្លេស mucous membranes damage)
  • ប្រើប្រាស់ឧបករណ៍សំរាប់ការពារ (hydrocolloids, NeoBar, etc.) 

ជំនួយក្នុងការដកដង្ហើមដោយមានការចាក់ដោត 


ការថែទាំអ្នកជំងឺមានដូចតទៅ៖

  • ការតាមដានប៉ារ៉ាម៉ែត្រផ្សេងៗនៃការដក ដង្ហើម (VT, PIP, MAP, amplitude, spontaneous activity, resistance, leaks, etc.)
  • ការយកចិត្តទុកដាក់លើទីតាំងរបស់អ្នក ជំងឺអាស្រ័យលើសភាពជំងឺ
  • ការថែទាំស្បែក
  • ការបឺតស្លេស ​– ជាការល្អគួរធ្វើការបឺតជាលក្ខណៈបិទ 
  • ការពិនិត្យឧបករណ៍និងផ្លូវដំណកដង្ហើម breathing circuit control – ការដោះស្រាយបញ្ហា និងគ្រប់គ្រងមុខងារ
  • ការចេះប្តូរទីតាំងទារកអោយបានសមរម្យ
  • ការរៀបចំការថែទាំ កាត់បន្ថយការព និង​ ការថែទាំជាចង្កោម cluster care​ រៀបចំការថែទាំយោងទៅ តាមអ្នកជំងឺម្នាក់ៗ
  • ការជួយដល់ការឈឺចាប់  ការអោយថ្នាំងងុយដេក និង ថ្នាំជួយអោយសំរាកបើមានការចាំបាច់
  • ការចូលរួមនិងសិក្សាពីឪពុកម្តាយ
    Examples

ទីតាំងរបស់អ្នកជំងឺក្នុងពេលមានជំនួយដល់ការដកដង្ហើម


ការដេកផ្កាប់ជាជំរើសល្អ 

  • ការប្រើប្រាស់ទំងន់ទំនាញដី
  • ទំងន់របស់បេះដូង
  • ការផ្គត់ផ្គង់ខ្យល់ដល់ក្លែមសួតខាងក្រោម

ការដេកផ្អៀងខ្លួន 


  • ល្អគួរដេកផ្អៀងខ្លួនខាងឆ្វេង – សួតខាងស្តាំធំជាង 

ការដេកផ្ងារ 


  • សំរាប់ទារកជាទូទៅដែលមិនត្រូវការជំនួយក្នុងការដកដង្ហើម
  • ប្រើសំរាប់ការថែទាំទារក ពេលពិនិត្យជំងៃ ឬ សំរាប់ទារកដែលស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ 

បើគិតជាភាគរយគឺ 70% ដេកផ្កាប់ 20% ដេកផ្អៀង, 10% ដេកផ្ងារ


យុទ្ធសាស្រ្តក្នុងការបឺតស្លេស 


តើនៅពេលណាដែលយើងត្រូវធ្វើការបឺតស្លេស?

  • ពេលដែលចាំបាច់ត្រូវតែធ្វើ
    • ពេលដែលស្លេសបិទបំពង់ដង្ហើម (ការស្តាប់សំលេង ការប្រែប្រួលមុខងារផ្សេងៗនៃដង្ហើម ពេលមើលឃើញស្លេស…)
  • ដើម្បីយកសំណាក 

យុទ្ធសាស្រ្តក្នុងការបឺតស្លេស


ត្រូវតែបឺតពីមាត់មុនគេ

  • អាចបណ្តាលអោយឈ្លក់
  • ដើម្បីអោយមានសំណើមនិងងាយស្រួលក្នុងការបឺតយើង អាចប្រើទឹកស្តេរីលតែមួយមុខ
  • ជាការល្អគួរតែប្រើ compress sterile បឺតស្លេសជំនួស ការបឺត ឬ ប្រើ friendly device ជំនួស catheter 

បឺតច្រមុះ

  • ជាការល្អគួរតែប្រើ friendly device (ឧបករណ៍បូមច្រមុះ)
  • ដើម្បីអោយមានសំណើម ឬ ដើម្បីផ្តល់ការងាយស្រួលក្នុងការបឺតយើងអាចប្រើ ទឹក សេរ៉ូមប្រៃ 

យុទ្ធសាស្រ្ត ក្នុងការបឺតស្លេស


ការបឺតចេញពីបំពង់ខ្យល់

  • សំរាប់តែពេលចាំបាច់
  • គួរតែប្រើការបូមជាលក្ខណៈបិទ
    • ប្រសិនបើសម្ពាធសមស្រប(80-100 mmHg) និង ការប្រើការឺទែរទន់ (ទំហំអង្កត់ផ្ចិតយ៉ាងច្រើន 50%​នៃទំហំការស្ទះ) – មិនសូវធ្វើអោយទងសួតដួលរលំ colaps
    • មិនសូវមានរំញោចធ្វើអោយចង្វាក់បេះដូងដើរយឺត​ Less reflex bradycardias
    • ការត្រលប់មកវិញនៃសួតលឿនបន្ទាប់ពីបឺតរួច
    • មិនសូវកើតជំងឺរលាកសួត
    • ងាយស្រួលដល់ក្រុមគិលានុបដ្ឋាយិកា 
    • ប្រយ័ត្ន – ការបឺតនេះមិនប្រកដថាល្អសំរាប់អ្នក ជំងឺគ្រប់រូបនោះទេ
  • ការបញ្ចូលO2 ទុកមុន Pre-oxygenation អាចត្រូវធ្វើមិនពេលចាប់ផ្តើម
  • ការបឺតត្រូវធ្វើឡើងដោយមានសារសំលាប់ មេរោគត្រឹមត្រូវ
  • ជានិច្ចកាលត្រូវតែវាស់ជំរៅនៃការបឺត
  • ប្រើប្រាស់សេរ៉ូមប្រៃ NS សំរាប់បន្សើមតែនៅពេលណាដែលត្រូវការ (NS មិនរលាយចូលជាមួយទឹកមាត់ឬស្លេស) 

យុទ្ធសាស្រ្តក្នុងការបឺតស្លេស


ហេតុអ្វីបានជាយើងចង់ជៀសវាងការបូមជ្រុល៖

  • ជាទង្វើដែលឈឺចាប់និងបង្កអោយមានស្រេសច្រើន
  • អាចបង្កអោយមាន vagal reflex – បេះដូងលោតយឺត bradycardia, ការបាត់ដង្ហើម apnoea
  • ការស្អប់ភាពប៉ះទង្គិចនៃមាត់
  • ជំងឺរលាកសួត VAP, ជំងឺរលាកសួតកើតពីការបញ្ចូលខ្យល់ VAE
  • ការខូចខាតនៃជាលិកា
  • ផលប៉ះពាល់ផ្សេងៗទៀត 

យុទ្ធសាស្រ្តក្នុងការបឺតស្លេស


ធ្វើយ៉ាងមិចដើម្បីអោយមានការងាយស្រួលក្នុងការបឺតស្លេស៖

  • រុំទារកអោយបានត្រឹមត្រូវជាមុន
  • អាចផ្តល់ជាតិស្ករដល់ទារក (1តំណក់នៅលើអណ្តាត)
  • ជ្រើសរើសទីតាំងអោយបានសមរម្យ​ ដោយមិនបាច់ប្រែទារកនៅពេលកំពុងបឺត
  • អាចធ្វើទៅបាននៅពេលទារកប្រលែងលេងជាមួយឪពុកម្តាយ
  • និយាយទៅកាន់ទារក
  • ធ្វើការបឺតដោយថ្មមៗដូចយើងកំពុងបឺតខ្លួនយើងផ្ទាល់
  • បញ្ចូននិងបង្រៀនឪពុកម្តាយដើម្បីជួយក្នុងការបឺត
    Suction

Suction

ការចូលរួមរបស់
 ឪពុកម្តាយក្នុងការថែទាំដំណកដង្ហើម 

  • ការថែទាំជាប្រចាំអាចធ្វើឡើងដោយឪពុកម្តាយផ្ទាល់ (ដូរខោទឹកនោម ការថែទាំភ្នែក មាត់ ស្បែក….)
  • ឪពុកម្តាយអាចជួយក្នុងការបឺតស្លេសទារក – បីទារកនិងអោបទារក (ធ្វើអោយទារកមានភាពកក់ក្តៅ ភ្លេចពីការឈឺចាប់)
  • ឪពុកម្តាយអាចរៀនប្តូរ Continuous positive airwave pressure CPAP ជាមួយគិលានុបដ្ឋាយិកា
  • ការរកការដាក់ស្ថានភាពរបស់ទារក – អាចមានការចូលរួមពីឪពុកម្តាយ
  • Kangaroo care ជាទីតាំងសមរម្យមួយសំរាប់ការផ្តល់ការជួយក្នុងការដកដង្ហើម
  • ការប្រលែងលេង 

ភាពស្មុគស្មាញដែលអាចកើតមានឡើងក្នុងពេលថែទាំអ្នកជំងឺ 


  • ការស្លាប់កោសិកា Necrosis, ការដាច់រលាត់ erosions, ការរលាកកើតឡើងដោយការសង្កត់យូរ pressure ulcers
  • ការបញ្ចេញស្លេសច្រើនហួសពីធម្មតា​ ការខូចខាតនៃភ្នាស់ស្បែកដែលបញ្ចេញស្លេស  – មិនមានសំណើមសមរម្យ
  • ការដាក់អ្នកជំងឺសំរាកក្នុងកន្លែងនិងទីតាំងមិនសមរម្យ
  • ការបាត់ដង្ហើម Apnoea, ការដកដង្ហើមញាប់ tachypnoea, ការដកដង្ហើមខ្លីៗ dyspnoea
  • រំញោចខ្លាំង – ផ្លាស់ប្តូរកន្លែងអ្នកជំងឺញឹកញាប់ពេកឬមិនសមរម្យ
  • ការស្ទះនៃបំពង់ខ្យល់
  • ការរបូតដោយចៃដន្យនៃបំពង់សុងពីបំពង់ខ្យល់ 

ភាពស្មុគស្មាញដែលអាចកើតមានឡើងក្នុងពេលថែទាំអ្នកជំងឺ 


  • ការធ្លាយខ្យល់ចេញពីសួត
    • Pneumothorax, Pneumomediastinum, Pneumocardium, Pneumoperitoneum
  • ខ្យល់ស្ទះនៅក្នុងជាលិកាដែលនៅខាងក្រៅទងសួត Pulomonary Intersticial Emphysema
  • ទឹកចូលសួត Pleural Effusion
  • ការហូរឈាមចូលក្នុងទងសួតនិងផ្នែកខាងក្រោមនៃសួត Pulmonary Haemorrhage
  • ការឡើងសម្ពាធឈាមជាប្រចាំក្នងសួតរបស់ទារក​ Persistent Pulmonary Hypertenson of Neonate
  • ការប្រែប្រួលនៃកោសិកានៅក្នុងទងសួតនិងសួត Bronchopulmonary dysplasia
  • ការរលាកសួត Pneumonia
    Achieve the best