កម្មវត្ថុ
- ការបង្កើតកម្តៅ
- បរិស្ថានដែលអាចរក្សាកម្តៅក្នុងខ្លួនអោយនៅថេរ NTE
- ការបាត់បង់កម្តៅ
- ការថយចុះកម្តៅ
- ការកើនឡើងកម្តៅ
ការគ្រប់គ្រងកម្តៅ
- គឺជាសមត្ថភាពនៃរាងកាយក្នុងការរក្សាកម្តៅនៅក្នុងរាងកាយ អោយបានថេរក្នុងសីតុណ្ហភាពមួយសមរម្យ
- សមត្ថភាពនេះមានកំណត់សំរាប់ទារកទើបនឹងកើត ជាពិសេសទារកដែល កើតមុនខែ
- ការបង្កើតកម្តៅមានរយៈ metabolism – ការបង្កើតកម្តៅដែលមិនទាក់ទងនឹងសាច់ដុំ non-shivering thermogenesis – ជាប្រភពទី1នៃការបង្កើតកម្តៅរបស់ទារកដែលទើបនឹងកើត
- សារធាតុខ្លាញ់ពណ៌ត្នោត Brown fat – សរីរាង្គដ៏សំខាន់ក្នុងការបង្កើតកម្តៅដល់ទារកទើបនឹងកើត(នៅចន្លោះស្លាបប្រជីវ នៅជុំវិញសរសៃឈាម និង សរីរាង្គសំខាន់ៗផ្សេងៗទៀត ក្លៀក ក) សំបូរសរសៃឈាម និង សរសៃប្រសាទ រកឃើញតិចបំផុតចំពោះទារកដែលកើតមុនខែច្រើន
- ដឹកនាំដោយ hypothalamus ដែលចូលរួមជាមួយស្បែក និង central thermoreceptors – ↑ SNS ជំរុញ TSH និងបង្កើត thermogenin និងសកម្មភាព metabolism នៃ Brown fat ក្នុងការផលិតកម្តៅ
- ទារកដែលទើបនឹងកើតទំនងជាងាយជួបប្រទះនឹងការបាត់បង់កម្តៅជាងមនុស្សពេញវ័យ (ទារកទើបនឹងកើតទាំងអស់មានហានិភ័យខ្ពស់ក្នុងរយៈពេល 12 ម៉ោងតំបូងនៃជីវិតពួកគេ) – កត្តាគ្រោះថ្នាក់មានដូចជា៖
- ជុំវិញបរិវេណស្បែកដែលខ្ពស់
- ភាពមិនទាន់គ្រប់ខែ (ស្បែកមិនទាន់លូតលាស់ល្អ និង មិនទាន់មានកោសិកាខ្លាញ់ពណ៌ត្នោត)
- ការពន្យារការសង្រ្គោះបន្ទាន់
- ការឆ្លងមេរោគ infection, ការឆ្លងមេរោគចូលឈាម sepsis
- ភាពមិនប្រក្រតី (ការធ្លាយពោះវៀនតាមពោះgastroschisis, ភាពមិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទ neural tube defects, ភាពមិនប្រក្រតីនៃស្បែក skin defects …)
- ការថយចុះជាតិស្ករក្នុងឈាម Hypoglycaemia, ជំងឺ metabolic
- ការចុះខ្សោយខាងសរសៃប្រសាទ Neurologic impairment
- ចន្លោះសីតុណ្ហភាពដែលផ្តល់ដោយអង្គការសុខភាពពិភពលោក WHO
- សីតុណ្ហភាពធម្មតា – 36.5-37.5°C
- ការថយកម្តៅតិចតួច – 36-36.5°C
- ការថយកម្តៅមធ្យម – 32-36°C
- ការថយកម្តៅខ្លាំង – < 32°C
បរិស្ថានដែលអាចរក្សាកម្តៅក្នុងខ្លួនអោយនៅថេរ (NTE)
- បរិស្ថានដែលកម្តៅរាងកាយយើងទាចរក្សាបានថេរដោយមិនចាំបាច់មានតំរូវការ O2 និង ការបង្កើន metabolism
- សីតុណ្ហភាពធម្មតានៃទារកទើបនឹងកើត – 36.5 – 37.5°C
- NTE អាស្រ័យនឹងអាយុ និង ទំងន់នៃគក៌ពេលសម្រាល ក៏ដូចជាអាយុទារកក្រោយពេលកើតផងដែរ
- ការប្រើប្រាស់ឧបករណ៍ជួយផ្តល់កម្តៅដល់ទារកទើបនឹងកើតមានសារៈសំខាន់ណាស់ជាពិសេសពេលទារកឈឺ និង កើតមិនគ្រប់ខែ (incubators, ឧបករណ៍ផ្តល់កម្តៅ កំរាលផ្តល់កម្តៅ...)
- យើងមិនអាចកំណត់ចន្លោះសីតុណ្ហភាពនៃ NTE អោយបាន 100% នោះទេ – សំខាន់ណាស់ដែលយើងវាយតម្លៃទារកមួយៗខុសពីគ្នា
- Incubators ដែលមានជញ្ជាំងពីរជាន់ប្រហែលជាតម្រូវអោយយើងប្រើ lower setting ជាពិសេសសំរាប់ទារកដែលមានអាយុច្រើនបន្តិច (កើតបានយូរ)
- កំណត់ចន្លោះសីតុណ្ហភាពនៃ NTE មិនអាចប្រើបានទេបើទារកតែគ្របដណ្តប់និងស្លៀកពាក់នៅក្នុង incubator – យើងចាំបាច់ត្រូវវាតម្លៃទៅលើទារកនីមួយៗ
ប្រភេទទាំង 4 នៃការបាត់បង់កម្តៅ
- រំហួតទឹក Evaporation – ទឹកត្រូវហួតចេញពីស្បែកនិងប្រព័ន្ធដកដង្ហើម
- ការវិលវល់នៃខ្យល់ Convection – ការបាត់បង់កម្តៅដោយសារខ្យល់ត្រជាក់ នៅជុំវិញ (សីតុណ្ហភាពទាបនៅក្នុងបន្ទប់ សីតុណ្ហភាពទាបជាងតម្រូវការនៅ ក្នុង incubator…)
- ការចំលងកម្តៅតាមរយៈការប៉ះពាល់ Conduction – ការបាត់បង់កម្តៅ ដោយមានការប៉ះពាល់ជាមួយវត្ថុដែលត្រជាក់ (ភួយខ្នើយឬឧបករណ៍ត្រជាក់...)
- ការចំលងដោយកម្មរស្មី Radiation – ការបាត់បង់កម្តៅដោយការនៅជិត របស់របរដែលត្រជាក់ជាង (ជញ្ជាំង incubator ដែលត្រជាក់ជាងសីតុណ្ហភាពក្នុងខ្លួនយើង)
ការថយចុះនៃកម្តៅក្នុងខ្លួន
- កាលណាសីតុណ្ហភាពក្នុងរាងកាយយើងតិចជាង 36.5°C
- សញ្ញានៃ hypothermia
- សាច់របស់ទារកទើបនឹងកើតត្រជាក់
- មិនអាចសំរាកបានស្រួល ឆាប់ខឹងឬអស់កម្លាំង ការចុះខ្សោយនៃសាច់ដុះ hypotonia
- ការខ្វះជាតិស្ករក្នងឈាម ភាពលំបាកក្នុងការហូបអាហារ បរាជ័យក្នុងការលូតលាស់ (↑តម្រូវការថាមពល និង ↓ ការស្តុកទុកនៃ glycogen)
- ការដើរយឺតនៃចង្វាក់បេះដូង Bradycardia ការដកដង្ហើមញាប់ tachypnoea ឬ ការបាត់ដង្ហើម apnoea
- កង្វះអុកស៊ីសែនក្នុងសារពាង្គកាយ និង metabolic acidosis (ការបង្រួមនៃសរសៃឈាម និង ការកើនឡើងនៃតំរូវការថាមពល)
- បញ្ហាក្នុងកំណកឈាម អាចឈានដល់ករណីធ្ងន់ធ្ងរ Disseminated intravascular coagulation DIC
- ការខូចតម្រងនោមភ្លាមៗ ការរលួយនៃពោះវៀន necrotizing enterocolitis
- ការស្លាប់
ការទប់ស្កាត់នៃ hypothermia
- ពេលសម្រាល
- កែប្រែសីតុណ្ហភាពក្នុងបន្ទប់មកនៅ 25°C
- ជូតសំងួតទារក និង ប្តូរពីកន្សែងសើមមកកន្សែងក្តៅអុនៗនិងស្ងួត
- ទារកដែលកើតមុនខែដែលមានទំងន់ក្រោម 1500g និង/ឬ ក្រោម 28 សប្តាហ៍ត្រូវរុំជាមួយកន្ទបពិសេសដែលធ្វើឡើងពីប្លាស្ទិកដើម្បីការពារការបាត់បង់កម្តៅ
- ដាក់ទារកទៅក្នុងឧបករណ៍ផ្តល់កម្តៅដែលក្តៅរួចស្រាច់
- ការរុំទារកអោយបានល្អ និង ដាក់ទារកលើទ្រូងម្តាយ
- ពាក់មួកអោយទារក
- ទារកដែលឈឺ និង មិនមានសភាពនឹងនរត្រូវធ្វើដំណើរ/បញ្ចូននៅក្នុង incubator ឬ ឧបករណ៍ផ្តល់កម្តៅដែលក្តៅរួចស្រាច់
- យើងត្រូវគិតគូរដល់ការប្រើប្រាស់កំរាលឬពូកដែលផ្តល់កម្តៅ
ការទប់ស្កាត់នៃ hypothermia បន្តការថែទាំ
សំរាប់ទារកដែលមានសុខភាពល្អ
- ប្រើប្រាស់ឧបករណ៍ដែលមានកម្តៅដើម្បី ពិនិត្យទារក
- ត្រូវកម្តៅគ្រែនិងភួយខ្នើយ មិនត្រូវអោយប៉ះខ្យល់ត្រជាក់យូរ
- ត្រូវពន្យារពេលងូតទឹកដំបូងអោយទារក រហូតដល់ទារកមានសភាពនឹងនរ (ជាទូទៅក្នុងរយៈពេល 24 ម៉ោងដំបូង)
- ប្រើប្រាស់ទឹកអុនៗ (ប្រហែល 36 - 37°C) សំរាប់ជូតទឹកអោយទារក (ការជូតខ្លួនអោយទារកមិនត្រូវបានណែនាំអោយប្រើ)
ទារកដែលឈឺនិងទារកកើតមុខខែ
- ប្រើប្រាស់និងអនុវត្តតាម NTE
- យើងអាចប្រើប្រាស់ម៉ាសុីនសំរាប់គ្រប់គ្រង សីតុណ្ហភាព
- ពាក់មួកអោយទារក
- កន្សែងរុំប្លាស្ទិកគួរតែដកចេញនៅពេលដែលយើងបានអនុវត្តរាល់នីតិវិធីដើម្បីការពារការ បាត់បង់កម្តៅ
- គួរតែប្រើប្រាស់ខ្យល់ដែលមានកម្តៅ និង សំណើម ដើម្បីជួយដល់ការដកដង្ហើម
- មិនត្រូវងូតទឹកអោយទារក
- ព្យាយាមកាត់បន្ថយការព និង ការប៉ះពាក់ផ្ទាល់ជាមួយទារក
- ការថែទាំជាចង្កោម Cluster care
ការទប់ស្កាត់នៃ hypothermia
- គួរចង់ចាំ៖
- ការដេកផ្កាប់ – ជាទូទៅគឺសីតុណ្ហភាពខ្ពស់ជាងធម្មតាដោយសារ ទីតាំងនៃ brown fat នៅខាងខ្នង និង សរីរាង្គផ្សេងៗទៀតក្នងពោះត្រូវបិទបាំង – ការបាត់បងកំដៅច្រើនជាងចំពោះការដេកផ្ងារ
- ខ្សែស្ទុងកំដៅនៃឧបករណ៍កំណត់កំដៅ – មិនគួរដាក់វានៅម្តុំ brown fat គួរតែដាក់វាចេញក្រៅ និង មិនត្រូវគ្របអ្វីលើវា បើមានអ្វីគ្របពីលើវាយើងគួរផ្លាស់ប្តូរការកំណត់សីតុណ្ហភាពតាមហ្នឹង
- សំណើម
- កាត់បន្ថយការបាត់បង់ជាតិទឹកតាមស្បែក និង អតុល្យភាពនៃ electrolyte
- ជួយអោយការរក្សាសីតុណ្ហភាពនៃរាងកាយមានភាពកាន់តែល្អប្រសើរ
- គោលការណ៍ – សំណើមផ្ទុកជាតិទឹកនៅក្នុងខ្លួន រំហួតទឹកកើតឡើងតិចឬច្រើនគឺអាស្រ័យ លើសំណើមខ្ពស់នៅក្នុងខ្យល់
- យើងគួរតែប្រើប្រាស់សំណើមសំរាប់ទារកជាទូទៅដែលកើតមុន 30 សប្តាហ៍និងក្នុងរយៈពេល 2 អាទិត្យដំបូងក្រោយពេលសម្រាល
- យើងគួរកំណត់សំណើបចំនួន 85% សំរាប់ 1 អាទិត្យដំបូងដែលទារកទើបនឹងកើត
- បន្ថយសំណើមបន្តិចម្តងៗរហូតដល់ 50% ក្នុងអាទិត្យទី 2 ដែលទារកកើតមករួច
- សំរាប់ទារកដែលកើតមុន 25 សប្តាហ៍ – យើងអាចនៅប្រើសំណើមរហូតដល់ 3 – 4 សប្តាហ៍តាមតែស្ថានភាពជាក់ស្តែង
ការគ្រប់គ្រងចំពោះ HYPOTHERMIA
- យើងត្រូវតែកំចាត់ចេញនូវមូលហេតុនៃ hypothermia
- បង្កើនសីតុណ្ហភាពនៅក្នុង incubator រហូតដល់ 1°C ក្តៅជាងសីតុណ្ហភាព ក្នុងខ្លួនទារក
- ការបន្ថែមកម្តៅគួរតែធ្វើឡើងយ៉ាងច្រើន 1°C ក្នុង 1 ម៉ោងចំពោះទារកទើប នឹងកើតមានទំងន់ > 1200g; យឺតជាងនេះគឺប្រហែល 0.5°C ចំពោះទារកទើប នឹងកើតមានទំងន់ < 1200g
- តាមដានយ៉ាងយកចិត្តទុកដាក់នូវសីតុណ្ហភាពនៃបរិស្ថាណជុំវិញ និង សីតុណ្ហភាពក្នុងខ្លួនទារក
- សង្កេតរាល់បញ្ហាលំបាកផ្សេងៗ – ការពិបាកក្នុងការដកដង្ហើម អស្ថេរភាពនៃលំហូរ ឈាម ការសង្កេតនៃទឹកនោម ជាតិស្ករនៅក្នុងឈាម និង ឧស្ម័ននៅក្នុងឈាម
- ចាប់ផ្តើមប្រើប្រាស់ថ្នាំផ្សះបើយើងសង្ស័យថាមានការឆ្លងមេរោគ
ការឡើងកំដៅ HYPERTHERMIA ការគ្រប់គ្រង HYPERTHERMIA
- កាលណាសីតុណ្ហភាពក្នុងខ្លួនយើងច្រើនជាង 37.5°C
- អាចបណ្តាលអោយមានការបំផ្លាញដល់ខួរក្បាល ជាពិសេសបន្ទាប់ពីការរង គ្រោះនៃកង្វះ O2 និង លំហូរឈាម hypoxic-ischemic injury
- ជាទូទៅអាចកើតឡើងដោយសារការដុតកំដៅជ្រុល
- មូលហេតុដែលនាំអោយកើតឡើង – ការខ្វះជាតិទឹក ការឆ្លងមេរោគ ការចុះខ្សោយនៃប្រព័ន្ធខួរក្បាល hypermetabolism neonatal abstinence syndrome ការឡើងកម្តៅនៃម្តាយ ផលប៉ះពាល់មកពីការប្រើថ្នាំ
- ភាពឆេវឆាវ ភាពអស់កម្លាំង និង ឥរិយាបថមិនធម្មតា
- មិនចង់បៅ
- ភាពឡើងពណ៌ក្រហម
- សម្ពាធឈាមខ្សោយ ដកដង្ហើមញាប់ tachypnoea និង បាត់ដង្ហើម apnoea
- ក្នុងករណីធ្ងន់ធ្ងរ ឬ មិនបានព្យាបាលត្រឹមត្រូវ – ការប្រកាច់ ការបាត់បង់ស្មារតី និង ការបំផ្លាញដល់ប្រព័ន្ធខួរក្បាល
ការការពារពី HYPERTHERMIA
- សង្កេតទារកដែលទើបនឹងកើតអោយបានដឹតដល់
- ប្រើប្រាស់ និង អនុវត្តតាមគោលការណ៍ NTE
- ការជ្រើសរើស thermoregulation ត្រូវធ្វើឡើងតាមសភាពនៃទារកម្នាក់ៗ
- ការពារការដុតកម្តៅជ្រុល
ការគ្រប់គ្រង HYPERTHERMIA
- យើងត្រូវតែកំចាត់ចេញនូវមូលហេតុនៃ hyperthermia
- បន្ថយសីតុណ្ហភាពនៅក្នុង incubator បន្តិចម្តងៗ
- មិនត្រូវជូតខ្លួន ឬ ធ្វើអោយត្រជាក់ចំពោះទារកដែលទើបនឹងកើតជាពិសេសទារកដែលកើតមុនខែ
- តាមដានយ៉ាងយកចិត្តទុកដាក់នូវសីតុណ្ហភាពនៃបរិស្ថាណជុំវិញ និង សីតុណ្ហភាពក្នុងខ្លួនទារក
- សង្កេតរាល់បញ្ហាលំបាកផ្សេងៗ – ការពិបាកក្នុងការដកដង្ហើម អស្ថេរភាពនៃលំហូរ ឈាម ការសង្កេតនៃទឹកនោម ជាតិស្ករនៅក្នុងឈាម និង ឧស្ម័ននៅក្នុងឈាម
- ចាប់ផ្តើមប្រើប្រាស់ថ្នាំផ្សះបើយើងសង្ស័យថាមានការឆ្លងមេរោគ
- ការពារមិនអោយមានការចុះកម្តៅលឿនពេក
ឯកសារយោង
- Cantor, R.M., Sadowitz, P.D. (2010) Neonatal Emergencies, The McGraw-Hill Companies, Inc.
- Cloherty, J.P., Eichnwald E.C., Hansen, A.R., Stark, A.R. (2012) Manual of Neonatal Care, 7th Ed., Philadelphia: Lippincott Williams & Wilkins
- Fox, G., Hoque, N., Watts, T. (2010) Oxford Handbook of Neonatology, Oxford University Press
- Graham, S. (2015) Thermoregulation of the neonate in NICU, Hunter New England Local Health District - Children, Young People & Families, Australia, downloaded from http://www.hnekidshealth.nsw.gov.au/site/content.cfm?page_id=560019¤t_category_code=8338, accessed on 14.6.2016
- Ikuta, L. M., Beauman, S. S. (2011) Policies, Procedures, and Competencies for Neonatal Nursing Care, National Association of Neonatal Nurses
- Moore, A., Farrell, K., Leibel, S., Vachharajani, A. (2013) Optimizing Temperature During Resuscitation, Neoreviews 2013;14;e329, downloaded from http://neoreviews.aappublications.org/content/14/6/e329, accessed on 4.6.2013, 14.6.2016
- Ringer, S. A. (2013) Core Concepts: Thermoregulation in the Newborn Part I: Basic Mechanisms, Neoreviews 2013;14;e161, downloaded from http://neoreviews.aappublications.org/content/14/4/e161, accessed on 7.4.2013, 14.6.2016
- Ringer, S. A. (2013) Core Concepts: Thermoregulation in the Newborn, Part II: Prevention of Aberrant Body Temperature, Neoreviews 2013;14;e221, downloaded from http://neoreviews.aappublications.org/content/14/5/e221, accessed on 13.5.2013, 14.6.2016
- Waugh A., and Grant A. (2010) Ross and Wilson Anatomy and Physiology in Health and Illness. 11th Ed. London: Elsevier/Churchill Livingstone