តើ CTG ជាអ្វី?
- ការតាមដានដ៏ជាប់លាប់នៃចង្វាក់បេះដូងរបស់គក៌ ចលនានៃសាច់ដុំស្បូន និង ចលនា នៃគក៌
- ស្តង់ដាក្នុងការវាយតម្លៃពីកង្វះអុកស៊ីសែននៃគក៌ ក៏ដូចជាបញ្ហាទាក់ទងនឹងសកម្មភាព នៃស្បូន
Tocography
= ការថតយ៉ាងជាប់លាប់ពីសកម្មភាពនៃស្បូន
a) ការស្ទង់ពីខាងក្រៅ
- ឧបករណ៍សម្រាប់ស្ទង់ត្រូវបានចងភ្ជាប់ ជាមួយខ្សែយឺតដែលចងនៅជុំវិញពោះស្ត្រីនៅម្ដុំក្បាលស្បូន
- មានប្រតិកម្មទៅលើការប្រែប្រួលនៃ តង់ស្យុងនៃស្បែកពោះរបស់ម្ដាយក្នុងអំឡុងពេលដែលស្បូនកន្ត្រាក់
- គុណភាពនៃការថតគឺអាស្រ័យលើកម្រាស់ នៃស្បែកពោះរបស់ម្ដាយ
- ជាទូទៅ : 6 – 8 កន្ត្រាក់/ 10 នាទី
b) ការស្ទង់ពីខាងក្នុង
- ដោយប្រើកាតេទែដែលពេញដោយទឹករុកចូលទៅក្នុងស្បូន រហូតដល់មានការហៀរចេញនៃទឹកភ្លោះ
- ការវាស់ពីការប្រែប្រួលនៃសម្ពាធនៅក្នុងស្បូន
- ការប្រើប្រាស់មានដែនកំណត់ (ម្ដាយធាត់ខ្លាំង ទីតាំងរបស់គក៌ មិនប្រក្រតី ធ្លាប់មានការវះកាត់យកកូនចេញ ការកន្ត្រាក់នៃ ស្បូនខ្លាំងនិងញាប់ជ្រុល ការសម្រាលកូនដែលមានរយៈពេលវែង) ដោយសារតែហានិភ័យដែលអាចកើតមានឡើងដូចជាការដាច់ រលាត់សុក សាច់ដុំស្បូននិងការឆ្លងមេរោគផ្សេងៗ
Cardiography = ការថតយ៉ាងជាប់លាប់ពីចង្វាក់បេះដូងនៃគក៌ ជាវិធីដែលអាចស្វែងរកកង្វះអុកស៊ីសែននៃគក៌បាន ទាន់ពេល
វិធីក្នុងការស្ទង់៖
- Phonocardiograph – គ្រាន់តែជាការថតដែលធ្លាប់បានធ្វើពីអតីតកាល
- Doppler ultrasound cardiography
- ស្ទង់ចលនានៃភ្នាស់បេះដូងក៏ដូចជាសន្ទះបិទបើកនៃបេះដូង
- ក្បាលឧបករណ៍សម្រាប់អេកូត្រូវបានដាក់លើផ្ទៃពោះម្ដាយម្ដុំ punctium maximum នៃចង្វាក់បេះដូងរបស់គក៌
- ECG (ប្រយោល – electrodes ដាក់នៅលើផ្ទៃពោះម្ដាយ ផ្ទាល់ – spiral electrodes ចូលទៅក្នុងស្បែកក្បាលនៃគក៌)
STAN – ST analysis
- Segment ST បង្ហាញពីសមត្ថភាពរបស់សាច់ដុំបេះដូងឆ្លើយតបជាមួយនឹង កង្វះអុកស៊ីសែន
- ទីតាំងSTឡើងខ្ពស់ ST elevation - ការឆ្លើយតបនៃសាច់ដុំបេះដូងទៅនឹង កង្វះ អុកស៊ីសែនដោយបន្លាស់ប្ដូរ catecholamines ការធ្វើឲ្យសកម្ម betareceptors និង glycolysis នៅក្នុងសាច់ដុំបេះដូង
- ទីតាំងSTថយចុះ ST depression – សាច់ដុំបេះដូងមិនអាចឆ្លើយតបទៅ នឹងស្រេស្ត និងកង្វះអុកស៊ីសែនបាន
- ST depression យូរជាង 10 min = CTGប្រកដជាមិនប្រក្រតី ហើយ pH < 7,1
- CTG និង STAN អាចកាត់បន្ថយការកើតឡើងនៃ metabolic acidosis ដល់ទៅ 60% និង កាត់បន្ថយការវះកាត់របស់ទារកដែលមានបញ្ហារហូតដល់ 25%
FPO, resp. fSpO2
គោលការណ៍៖ : ពន្លឺដែលមានប្រវែងរលក 660 mm និង 920 mm ជ្រាបចូលទៅក្នុងជាលិកា
- Deoxygenated hemoglobin និង oxygenated hemoglobin ស្រូបយកពន្លឺដែលមានប្រវែងរលកខុសគ្នា
- ចេញពីភាពខុសគ្នានៃការស្រូបនៃពន្លឺអាចឲ្យយើងគណនាsaturation គិតជា % (SpO2 )
- SpO2 មិនត្រូវធ្លាក់ក្រោម 30% / 10 min. (hypoxia នៅ 50 %).
- នៅពេលដែល saturation < 10 % ប្រាកដជាមានកង្វះអុកស៊ីសែន
- FPO អាចជួយកាត់បន្ថយការវះកាត់c-section បាន
Cardiography - ការវាយតម្លៃ
- ប្រេកង់គោល
- ការប្រែប្រួល variability
- acceleration និង deceleration
ប្រេកង់គោល
- ប្រេកង់មធ្យមក្នុងរយៈពេលយ៉ាងតិច 10 នាទី ខុសពីការកន្ត្រាក់នៃស្បូន
- ជាធម្មតា (ក្នុងពេលសម្រាល) – 110–150/min
- ចង្វាក់បេះដូងដើរញាប់ – រហូតដល់ 170/min
- ចង្វាក់បេះដូងដើរញាប់ខ្លាំង – > 170/min
- ចង្វាក់បេះដូងដើរយឺត – < 110/min
- ចង្វាក់បេះដូងដើរយឺតខ្លាំង – <100/min
Variability
- ចន្លោះនៃការប្រែប្រួលនៃប្រេកង់ដែលមិនអាចសន្មត់ថាជា acceleration ឫ deceleration
- វាអាស្រ័យលើការដេកពួនឬការភ្ញាក់របស់គក៌
- ការបាត់បង់ variability ជាសញ្ញាមួយដ៏សំខាន់នៃ hypoxia របស់គក៌
- ឆ្លុះបញ្ចាំងពីការកើនឡើងនៃ SNS
- ជាធម្មតា៖ 10 – 25 ដង/ min…ខ្សែកោងទឹករលក (គក៌មិនដេក)
- លើសពី 25 ដង/min…ខ្សែលោតរាំ (កៀបទងផ្ចិត)
- 5-10 ដង/min…tapered undulating curve (គក៌កំពុងដេក)
- តិចជាង 5ដង/min…silent curve (hypoxia ឫ ឥទ្ធិពលនៃថ្នាំដែលធ្វើឲ្យគក៌មិនសូវមានចលនា)
Accelerations និង decelerations
- ការប្រែប្រួលរយៈពេលខ្លីនៃប្រេដង់
- Acceleration – ការកើនឡើងនៃប្រេកង់ បេះដូង ចំនួន15 ដង/min ដែលមានរយៈពេលប្រហែល 10-15 secជាទូទៅវាកើតឡើងដោយសារចលនា របស់ គក៌(ជាសភាពធម្មតារបស់គក៌ដែល បញ្ជាក់ ប្រាប់ពីការទទួលអុកស៊ីសែនបានគ្រប់គ្រាន់នៃគភ៌)
- Deceleration – ការធ្លាក់ចុះនៃប្រេកង់ បេះដូង ចំនួន15 ដង/min ដែលមានរយៈពេលប្រហែល 10-15 sec (ដោយឯកឯងឬពេលដែលស្បូនកន្ត្រាក់)
ការវាយតម្លៃពិចារណានៃគក៌
ជាទូទៅគក៌មានចលនាយ៉ាងតិចពីរដងក្នុងរយៈពេល 20 នាទី
ការប្រើប្រាស់ CTG
- មុនពេលសម្រាល
- ជាទម្រង់ non-stress test បើក្នុងករណី stress-test (ដោយមានការចាក់ oxytocin មានការរំញោចក្បាលដោះ step-test
- មុនពេលចូលសម្រាល
- ជាផ្នែកមួយនៃការពិនិត្យម្ដាយមុនទទួលឲ្យចូល ក្នុងបន្ទប់សម្រាល
- ក្នុងពេលសម្រាល
- ក្នុងពេលដែលម្ដាយកំពុងសម្រាលកូន
CTG monitor
- តាមដាន: ប្រេកង់បេះដូងគក៌ (ultrasound probe), TOCO
- ក៏អាចតាមដានកូនភ្លោះច្រើន (ultrasound probes ច្រើន)
- មធ្យោបាយដែលអាចតាមដានមុខងារជីវិត សំខាន់ៗរបស់ម្តាយបាន៖
- ECG
- NIBP
- SpO2
ការសន្និដ្ឋានចុងក្រោយ
- ការប្រែប្រួលនៃ CTG ត្រូវតែតាមដាននិងវាយ តម្លៃរួមជាមួយភាពជាក់ស្តែងនៃអការៈរបស់ ម្តាយ
- យើងមិនអាចសន្និដ្ឋានអំពីគ្រោះថ្នាក់នៃគក៌ បានដោយពឹងផ្អែកតែទៅលើផ្នែកខ្លះដែល បង្ហាញលើខ្សែផង CTG នោះទេ