សារគួរកត់ចំណាំ
១. ដល់ពេលហើយដែលយើងត្រូវគិតទៅដល់ការឆ្លងមេរោគចូលក្នុងឈាម ឬ
ក៏ការធ្លាក់ឈាមមុនគេបង្អស់ នៅពេលដែលស្ដ្រីជាម្ដាយមានបម្រែបម្រួលស្ថានភាព
សុខភាពណាមួយ ។
២. អនុវត្តឲ្យបានលឿននូវប្រពន័្ធសញ្ញាប្រកាសអាសន្នផ្នែកសម្ភព ទៅតាមការកំនត់របស់មន្ទីរពេទ្យនីមួយៗ ។
៣. ព្យាបាលដោយផ្ដល់ Antibiotics តាមសរសៃ និង ដោយអនុវត្ដទៅតាមគោល ការណ៍
ណែនាំរបស់មន្ទីរពេទ្យនីមួយៗ ស្ដីអំពីការឆ្លងមេរោគចូលក្នុងឈាម ។
៤. ថ្នាំ Noradrenalin គឺជា Vasopressor ជម្រើសទីមួយ ។ យើងអាចគិតដល់ការបន្ថែមថ្នាំ Vasopressin មួយមុខទៀតក្នុងដូសខ្ពស់
បើក្នុងករណីចំបាច់ ។
កត្ដាហានិភ័យផ្សេងៗនៃការឆ្លងមេរោគចូលក្នុងឈាម
ស្ដ្រីដែលមានផ្ទៃពោះអាចប៉ះពាល់ជាមួយនឹងការបង្ករោគដែលនាំឲ្យមានការឆ្លងមេរោគចូលក្នុងឈាមនាពេលណាមួយ នៅក្នុងអំឡុងពេលមានផ្ទៃពោះ ហើយនិងនៅសប្ដាហ៍បន្ដបន្ទាប់ក្រោយសម្រាល ។ បើទោះបីជាការឆ្លងមេរោគចូលក្នុងឈាមអាចកើតលើស្ដ្រីមានផ្ទៃពោះគ្រប់គ្នាក៏ដោយ ប៉ុន្ដែស្ដ្រីមានផ្ទៃពោះហើយមានកត្ដាហានិភ័យខាងក្រោមនេះមក ជាមួយ ងាយប្រឈមនឹងការឆ្លងមេរោគចូលក្នុងឈាមថែមមួយកំរិតទៀត៖
- រលូតកូន
- ការរំលូតកូន
- ការធ្វើតេស្ដផ្សេងៗ ដោយការចោះច្រឹប ឬ បូមយកសារធាតុរាវ ឬ ជាលិកាផ្សេងៗ នៅពេលមានផ្ទៃពោះ
- ការសម្រាលកូនដោយវះកាត់
- ការសម្រាលកូនមិនគ្រប់ខែ
- ឈឺពោះសម្រាលយូរ ឬ ឈឺពោះសម្រាលមិនទៅមុខ
- បែកស្រោមទឹកភ្លោះ
- ការបង្ករោគដោយពពួក Streptococcus B
- ការធ្លាក់ឈាមក្រោយសម្រាល
- កូនស្លាប់ក្នុងពោះ
- សល់កំទេចសុក
- ការមានផ្ទៃពោះច្រើនដង
- ការរលាកដោះ
- ជំងឺរុាំរ៉ៃ: ជំងឺធាត់, ជំងឺទឹកនោមផ្អែម, ជំងឹស្លេកស្លាំង
- ស្រ្ដីពពោះដែលមានអាយុច្រើន
ហេតុអ្វីបានជាការឆ្លងមេរោគចូលក្នុងឈាមក្នុងផ្នែកសម្ភពកាន់តែ កើនឡើង ខណៈដែលវិស័យវេជ្ជសាស្ដ្រកំពុងតែរីកចម្រើនឡើងដែរនោះ?
ហេតុអ្វីបានជាការឆ្លងមេរោគចូលក្នុងឈាមក្នុងផ្នែកសម្ភពកាន់តែកើនឡើង ខណៈដែលវិស័យវេជ្ជសាស្ដ្រកំពុងតែរីកចម្រើនឡើងដែរនោះ?
- នេះក៏ព្រោះតែទំនោរនៃការមានផ្ទៃពោះរបស់ស្ដ្រីកំពុងតែប្រែប្រួល! បម្រែបម្រួលនៃទំនោរក្នុងការមានផ្ទៃពោះរបស់ស្រ្ដីនាពេលបចុប្បន្ន
- ម្ដាយមានអាយុច្រើន, ម្ដាយភាគច្រើនធាត់ ហើយមានជំងឺទឹកនោមផ្អែម, …
- ផលវិបាកដែលជួបជាញឹកញាប់នៃការមានផ្ទៃពោះ គឺ វិបត្ដិសុក ជាដើម
- បម្រែបម្រួលនៃការអនុវត្ដក្នុងផ្នែកសម្ភព
- ការធ្វើរោគវិនិច្ឆ័យតាមរយៈការចោះច្រឹប ឬ បូមយកសារធាតុរាវ ឬ ជាលិកាផ្សេងៗ និង បច្ចេកទេសព្យាបាលផ្សេងៗ, …
Cormack. Anaesthesia Tutorial of The Week 235, 8th August 2011
បម្រែបម្រួលលក្ខណៈ Physiology ក្នុងអំឡុងពេលមានផ្ទៃពោះ
ការកើនឡើងចរន្ដឈាមនៅក្នុងខ្លួន - ការកើនឡើងនៃការច្របាច់ឈាមចេញពីបេះដូង (+40%)
- សម្ពាធសរសៃឈាមជាយៗថយចុះ = ចរន្ដឈាមដែលរត់ទៅចិញ្ចឹមបេះដូងដែលមានស្រាប់មានច្រើនជាងមុន
- ចង្វាក់ដង្ហើមកើនឡើង = អាល់កាឡូស respiratory តិចតួច ត្រូវបានបំពេញដោយអាសុីតមេតាបូលិកតិចតួច
- នៅពេលដែលមានការឆ្លងមេរោគក្នុងឈាមនាំឲ្យមានអាសុីតដូសនៅក្នុងខ្លួន ដែលបណ្ដាលមកពីការថយចុះនៃសមត្ថភាពក្នុងការរក្សាលំនឹងអាសុីតដូសបាហ្សុិកនៅក្នុងខ្លួន
- ការរីកនៃបំពង់បង្ហួរនោម (ការរលានៃសាច់ដុំរលោង) + ការសង្កត់ពីស្បូន = ឲ្យប្រឈមហានិភ័យខ្ពស់ក្នុងការនោមខ្ទុះ និង ជំងឺរលាកតម្រងនោម
- សេរ៉ូមអាល់ប៊ុយមីននៅក្នុងឈាមថយចុះ - ប៉ះពាល់ដល់សម្ពាធកូឡូអុីត-អូស្មូទិច (ងាយនឹងទៅជាហើមសួត)
Cormack. Anaesthesia Tutorial of The Week 235, 8th August 2011
សញ្ញា និង ចង្កោមរោគសញ្ញានៃការឆ្លងមេរោគចូលក្នុងឈាម
- ក្ដៅខ្លួនលើសពី 38°C
- ចុះត្រជាក់ខ្លួន <36°C
- បេះដូងលោតញាប់ ជាប់ >90/min
- ចង្វាក់ដង្ហើមញាប់ >20/min
- កោសិកាឈាមសកើនឡើង >12.109/l ឬ <4.109/l
- នោមតិច
- រាគរូស និង/ឬ ក្អួត
- ឈឺនៅពោះផ្នែកខាងក្រោម
- សំលេងចង្វាក់បេះដូងកូនមិនប្រក្រតី
https://healthify.nz/health-a-z/s/sepsis/?tab=19821
ជំងឺបេះដូង ដែលកេីតមានលេីស្ត្រីពេលមានផ្ទៃពោះ ឬ ក្រោយសំរាល
- វាជាលក្ខខណ្ឌដែលគំរាមដល់អាយុជីវិត ដោយមិនមានមូលហេតុច្បាស់លាស់ ដែលកើតឡើងលើស្រ្ដីដែលមានសុខភាពល្អ ក្នុងអំឡុងពេល មានផ្ទៃពោះ ឬ ក្រោយសម្រាល
- ដំណើរការមិនធម្មតានៃថតបេះដូងខាងឆ្វេង គួបផ្សំជាមួយនឹងចង្កោមរោគសញ្ញានៃជំងឺខ្សោយបេះដូងនៅក្នុងត្រីមាសទីបីនៃការមានផ្ទៃពោះឬរហូតដល់សម្រាលបាន៥ខែ
- អាំងសុីដង់: 1 : 4000 ផ្ទៃពោះ
កត្ដាហានិភ័យផ្សេងៗ
- អាយុ >30
- ជំងឺធាត់អ្នកជំងឺដែលមានប្រវត្ដិមានជំងឺបេះដូង (ឧ. ជំងឺរលាកសាច់ដុំបេះដូង)
អ្នកដែលប្រើប្រាស់ឱសថជាក់លាក់មួយ ចំនួន (ឧ. ប្រើប្រាស់ពពួកថ្នាំ Beta Blockersយូរអង្វែង) - ការជក់បារី
- ការសេពគ្រឿងស្រវឹង
- ការប្រើប្រាស់ថ្នាំញៀន
- ការមានផ្ទៃពោះច្រើនដង
- កង្វះអាហារូបត្ថម្ភ
Ramaraj. CLEVELAND CLINIC JOURNAL OF MEDICINE VOLUME 76 • NUMBER 5 MAY 2009
សារគួរកត់ចំណាំ
១. ដល់ពេលហើយដែលយើងត្រូវគិតទៅដល់ការឆ្លងមេរោគចូលក្នុងឈាម ឬ
ក៏ការធ្លាក់ឈាមមុនគេបង្អស់ នៅពេលដែលស្ដ្រីជាម្ដាយមានបម្រែបម្រួលស្ថានភាព សុខភាពណាមួយ ។
២. អនុវត្តឲ្យបានលឿននូវប្រពន័្ធសញ្ញាប្រកាសអាសន្នផ្នែកសម្ភព ទៅតាមការកំនត់របស់មន្ទីរពេទ្យនីមួយៗ ។
៣. ព្យាបាលដោយផ្ដល់ Antibiotics តាមសរសៃ និង ដោយអនុវត្ដទៅតាមគោលការណ៍
ណែនាំរបស់មន្ទីរពេទ្យនីមួយៗ ស្ដីអំពីការឆ្លងមេរោគចូលក្នុងឈាម ។
៤. ថ្នាំ Noradrenalin គឺជា Vasopressor ជម្រើសទីមួយ ។
យើងអាចគិតដល់ការបន្ថែមថ្នាំ Vasopressin មួយមុខទៀតក្នុងដូសខ្ពស់ បើក្នុងករណីចំបាច់ ។